ប្រជុំបូកសរុបការងារសុវត្តិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦និងទិសដៅការងារឆ្នាំ២០១៧របស់អនុគណះកម្មការចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ

0

កំពង់ធំ=ឯកឧត្តម សុខ លូ អភិបាលគណះអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧បានបើកកិច្ចប្រជុំបូកសរុបការងារសុវត្តិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦និងទិសដៅការងារឆ្នាំ២០១៧របស់អនុគណះកម្មការចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពី អភិបាលរងខេត្ត មន្រ្ដីនានាមកពីមន្ទីរជុំវិញខេត្ត អភិបាលស្រុក មេភូមិ មេឃុំ និងសិស្ស និសិត្ស សរុបជាង ៣៥៥នាក់។
លោក ជូ កុ ល្លា ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ចូនខេត្ត បានឡើងអាន សន្ទរកថា និងរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការអនុវត្តការងារសុវត្តិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦និងទិសដៅការងារឆ្នាំ២០១៧។
បន្ទាប់មកឯកឧត្តម សុខ លូ បានមានប្រសាសន៍សំណេៈសំណាល និងបញ្ចាក់ថាសុំអោយសមត្ថកិច្ចទាំងអស់រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកអោយបានតឹងរឹងបំផុតដើម្បីកាត់បន្ថយគ្រោៈថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧នេៈ ព្រោៈកន្លងមកក្នុងឆ្នាំ២០១៦គ្រោៈថ្នាក់ចរាចរណ៍ហាក់ដូចជាគ្មានការថយចុៈឡើយ ដូច្នេៈសមត្ថកិច្ចត្រូវចុៈធ្វើការអនុវត្តន៍ច្បាប់ចរាចរណ៍ គ្រប់គោលដៅ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបានញឹកញាប់ ដើម្បីអោយពលរដ្នយល់ដឹងពីច្បាប់ចរាចរណ៍ ពេលបើកបរត្រូវពាក់មួក សុវត្តិភាព ដាក់ខ្សែក្រវ៉ាត និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់គ្នា  សមត្ថកិច្ចត្រូវមានការទទួលខុសត្រូវនិងធានាអោយបាននូវការចុៈថយនៃគ្រោៈថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧នេៈ ចុងក្រោយ ឯកឧត្តបានផ្ដាំផ្ញើរសុំអោយ បងប្អូន ប្រជាពលរដ្ន មន្រ្ដីរាជការ ត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ដើម្បីជៀសអោយផុតពីការបាតបង់សមាជិកក្នុងក្រុមគ្រួសារដោយសារ គ្រោៈថ្នាក់ចរាចរណ៍ ៕ប៊ុន រិទ្ធី