ផ្ទះមួយខ្នងត្រូវភ្លើងព្រៃរាលឆេះខណះម្ចាស់មិននៅ

0

បន្ទាយមានជ័យៈ ផ្ទះមួយខ្នងដែលសង់អំពីឈើប្រក់ស័ង្កសីត្រូវបានអគ្គីសភ័យឆាបឆេះអស់ទាំងស្រុងខណះដែលម្ចាស់មិននៅបិតទ្វារចូល។អគ្គីសភ័យនេះបានឆាឆេះនៅម៉ោងប្រមាណ០១និង៣០នាទីយប់ថ្ងៃទី២៨ខែមករាឆ្នាំ២០១៧នៅចំនុចភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានអោយដឹងថានៅយប់កើតហេតុគឺមានអ្នកដុតគល់ជញ្ជ្រាំងក្នុងស្រែក្បែរផ្ទះនោះ។បន្ទាប់មកភ្លើងក៏បានឆេះរាលរហូតដល់ឆេះផ្ទះនោះតែម្តង។
ក្រោយកើតហេតុនៅព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០១៧នេះលោក ធិន ស៊ិនដេត រួមជាមួយមន្ត្រីក្រោមឱវាទបាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យទៅចែកជូនដល់គ្រួសាររងគ្រោះ។សូមបញ្ជាក់ថាអំណោយដែលបានចែកជូនមានអង្ករពីរការ៉ុង កន្ទេលមួយ ទឹកសុទ្ធពីរយួរ ទឹកស៊ីអ៉ីវបីយួរ ទឹកត្រីបីយួរនិងថវិកា២០ម៉ឺនរៀល។
ថ្លែងក្នុងឱកាសនោះលោក ធិន ស៊ិនដេត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបង្កើនការប្រុងប្រយត្ន័ មុននឹងចាកចេញពីផ្ទះត្រូវពិនិត្យអោយអស់រាល់ភ្លើងផ្សែង និងចរន្តអគ្គីសនី ហើយពិសេសកុំដុតព្រៃ ឬគល់ជញ្ជ្រាំងលេងផ្តេសផ្តាស់ដែលនាំអោយមានហានិភ័យអគ្គីសភ័យជាយថាហេតុ។