(ខេត្តកណ្តាល): កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កម្មករក្រុមហ៊ុន ហ្រ្គេត អននើរ ដែលរងគ្រោះដោយសារថៅកែរត់ចោលជាងកន្លះឆ្នាំហើយនោះ បានហែរក្បួនតវ៉ាទាមទារឲ្យថៅ ក្រុមហ៊ុន China key ដែរជាក្រុមហ៊ុនធំរបស់ ហ្រ្គេត អននើរ. និងក្រុមហ៊ុន ឌឺនិធី. ក្រុមហ៊ុន អីុ កូេស ដែលមានទីតាំង ភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុក ស្អាង ខេត្ត កណ្តាល
ដែលថៅគេចខ្លួនមិនទទួលខុសត្រូវលើប្រាក់ឈ្នួលនិងប្រាក់អតីតភាពការងារកម្មករប្រមាណជាង ពីរលានដូល្លា ។ 
តាមប្រភពពីកម្មករបានអោយដឹងថា: ភាគហ៊ុនធំរបស់ក្រុមហ៊ុនដែលមានទីតាំងនៅហុងកុង គឺឈ្មោះក្រុមឆាយណាឃី(Chinakey ) គឺបានមកបើករោងចក្រនៅស្រុកខ្មែរចំនួន៣គឺទី១ រោងចក្រហ្គ្រេនអូណើ ទី២រោងចក្រឌីនីធី នុងទី៣រោងចក្រអេខូបេស ។ ក្នុងចំណោមរោងចក្រទាំង៣នេះ គឺថៅកែបានរត់ចោលកម្មកររោងចក្រ១គឺហ្គ្រេសអូណើ
ឯ២រោងចក្រទៀតកំពុងដំណើរការធម្មតា ដូចនេះកម្មករសូមអោយក្រុមហ៊ុន Chinakey នៅហុងកុង ត្រូវតែទទួលខុសត្រូវចំពោះក្រុមហ៊ុនហ្គ្រេនអូណើផងដែរ ហើយត្រូវសងប្រាក់ខែនិងផលប្រយោជន៏ផ្សេងៗដល់កម្មករហ្គ្រេនអូណើ ៕



































