ខេត្តរតនគិរី៖ ឯកឧត្តមទេសរដ្ឋមន្ត្រីសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងមូលដ្ឋានខេត្តរតនគិរីបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងណែនាំបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ ប្រធានសាខាបក្សភូមិ ដែលបានអញ្ជើញមកពី៦ឃុំ ក្នុងស្រុកលំផាត់ ខេត្តរតនគិរីចំនួន១២០នាក់។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្ស ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់សមាជិកសមាជិកាទាំងអស់ដែលបានខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋនាពេលកន្លងមកនេះ ហើយឯកឧត្តមបានស្នើសុំអោយសមាជិកសមាជិកា ជាពិសេសបេក្ខភាពឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ ទាំងអស់ត្រូវបន្តធ្វើអំពើល្អចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ផ្ទះ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់។
កុំធ្វើដូចគណបក្សប្រឆាំងដែលចាំតែទៅនិយាយកុហកបោកប្រាស់ប្រជាជននៅថ្ងៃបោះឆ្នោត សន្យាធ្វើនេះ សន្យាឲ្យនោះ ដោយអ្នកទៅសន្យាឲ្យគេនោះខ្លួនឯងមិនមានអ្វីទាំងអស់។
ឯកឧត្តមបានរំលឹកដាស់តឿនដល់សមាជិកសមាជិការទាំងអស់ត្រូវបន្តខិតខំបំរើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណើរ និងសំណូមពររបស់ពួកគាត់ឲ្យបានទាន់ពេលវេលា។
ប្រសិនបើមិនអាចដោះស្រាយបានទេត្រូវរាយការណ៍ជូនថ្នាក់លើជួយរកមធ្យោបាយដោះស្រាយជូនពួកកាត់ឲ្យបានមិនត្រូវទុកសំណើររបស់ពួកគាត់ចោលឡើយ។
ជាចុងបញ្ចប់ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបដល់សមាជិកសមាជិការត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងអំពីសមិទ្ធិផលធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមកដូចជា៖ ការនាំមកនូវសន្តិភាព ស្ថេរភាព នយោបាយសន្តិសុខសង្គម និងការអភិវឌ្ឍន៍ ការរំដោះប្រជាជនចេញពីរបបខ្មៅងងឹតប៉ុលពត ការដឹកនាំប្រទេសពីបាតដៃទទេរ(ហ៊ុំព័ន្ធសេដ្ឋកិច្ច) ធ្វើឲ្យប្រទេសកម្ពុជាមានមុខមាត់ក្នុងឆាកអន្តរជាតិ ធ្វើឲ្យប្រទេសកម្ពុជាមានអធិបតេយ្យភាព ៕ដោយ: យក្ខឡោម



































