Kim Panha:
ភ្នំពេញ…ស្រ្តីម្នាក់មកលេងផ្ទះបងប្អូននៅថ្ងៃបុណ្យចូលឆ្នាំចិនត្រូវបានក្រុមប្រមឹកវាយបណ្ដាលអោយរងរបួសប៉ោងមុខប៉ោងមាត់ហើយក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ តែដោយសារសមត្ថកិច្ចមិនសូវយកចិត្តទុកដាក់ជនរងគ្រោះក៏បាន
ទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខណ្ឌមានជ័យវិញ ទើបកម្លាំងPMខណ្ឌបានចុះទៅឃាត់ខ្លួនបុរសម្នាក់តែម្តង ហើយការឃាត់ខ្លួននេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ នៅចំណុចវត្តសាមគ្គីរង្សីតាមបណ្ដោយផ្លូវលំ
ឋិតក្នុងភូមិទ្រា២ សង្កាត់សង្ទឹមានជ័យ ខណ្ឌមានជ័យ។
តាមពាក្យបណ្តឹងស្រ្តីរងគ្រោះឈ្មោះ ឆ ណូន ភេទស្រីអាយុ៥៥ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិសែនសុខ សង្កាត់សែនសុខ ខណ្ឌសែនសុខ។ រីឯជនបង្ករមានឈ្មោះ ហេង ឡុង ភេទប្រុសអាយុ៥៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។
បញ្ជាក់តាមសម្តីរបស់ស្ត្រីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ កាលពីវេលាម៉ោង ៣នឹង៣០រសៀលថ្ងៃ២៧ខែមករាឆ្នាំ២០១៧ នៅមុខវត្តសាមគ្គីរង្សីតាមបណ្ដោយផ្លូវលំ ឋិតក្នុងភូមិទ្រា២ សង្កាត់សង្ទឹមានជ័យ ខណ្ឌមានជ័យ ជាថ្ងៃបុណ្យចូលឆ្នាំចិនថ្ងៃទីមួយរួបគាត់បានមកលេងផ្ទះបងប្អូន ហើយពេលនោះក៏មានផ្ទះអ្នកជិតខាងបានចាក់ធុងបាសលឺខ្លាំងៗ ហើយរូបគាត់បានទៅប្រាប់ថាកុំអោយចាក់លឺខ្លាំងពេក តែខាងផ្ទះជនបង្កនៅតែមិនស្ដាប់ ក៏បានទៅប្រាប់ម្ដងទៀត ហើយបានម្ចាស់ផ្ទះចេញមកក៏បានទាក់សម្ដីគ្នាហើយបានវាយទៅលើរូបគាត់បណ្ដាលអោយប៉ោងមុខប៉ោងមាត់ ហើយរូបគាត់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យអោយជួយរកយុត្តិមធ៍ដល់រូបគាត់ផង តែសម្ថតិកិច្ច
ប៉ុស្តិស្ទឹងមានជ័យហាក់បីដូចគ្មានវិធាកាចំពោះរឿងនេះទេ ទើបរូបគាត់មិនសុខចិត្តក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉េអឹមក្រុងភ្នំពេញវិងម្ដង។ លុះថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី កម្លាំងប៉េអឹមក្រុងបានដាក់កម្លាំងចុះទៅចាប់ជនបង្ករបានម្នាក់ឈ្មោះហេង ឡ់ង នៅមុខផ្ទះជនបង្ករតែម្ដង។
បច្ចុប្បន្នជនបង្ករដែលត្រូវបានកម្លាំងប៉េអឹមក្រុងភ្នំពេញយកទៅសួរនាំ។ បញា



































