ខេត្តកំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ឋជនខេត្ត និងសហការី រួមជាមួយលោកមេឃុំ តាំងក្រសៅ បានអញ្ជើញចុះទៅប្រគល់ផ្ទះជូនអតីយុទ្ឋជនពិការជើងទាំងពីរនាក់ប្តីប្រពន្ឋក្នុងដែនសមរភូមិក្នុងសម័យសង្រ្គាម ដែលកំពុងតែមានជីវភាពខ្វះខាត ជួននឹងការលំបាក់ នូវជម្រកស្នាក់នៅទើបបាន សាងសង់ផ្ទះមួយខ្នងទំហំ 4×6ម៉ែត្រដែលត្រូវចំណាយក្នុងការសាងសង់អស់ទឹកប្រាក់៤,៥៥០,០០០រៀល។
សូមបញ្ជាក់ផងដែរថា នេះជាផ្ទះលើកទី២៣ហើយ ដែលបានសាងសង់ ជូនដល់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ និងជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយះប្រធានសមាគនអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅក្នុងពិធីព្រះចៅអធិការវត្តក្រចាប់ព្រះនាម ជុំ ម៉ាប់ បាននិមន្តទៅប្រស់ព្រហ្មសិរីសួរស្តីសម្រាប់ការឡើងផ្ទះថ្មីនេះផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោមស៊ុន បានបញ្ជាក់ថា ក្រោយពីបានចុះតាមមូលដ្ឋាន បានជួបនឹងគ្រួសារអតីតយុទ្ធជន និងជាជនពិការជើងទាំង២នាក់ប្តីប្រពន្ឋ មានជីវភាពខ្វះខាត គ្មានផ្ទះសំបែងសមរម្យ ដែលមានឈ្មោះ អ៊ន សុខអេង ប្រពន្ឋឈ្មោះ លីន ណាវេត រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទើបបានប្រគល់ផ្ទះថ្មីមួយខ្នង ប្រកស័ង្ខសី រួមជាមួយនឹង អង្ករ៧៥គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិការចំនួន២០០,០០០រៀលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
ឧត្តមសេនីយ៍ត្រី សោមស៊ុន បានមានប្រសាសម៍ថា អតីតយុទ្ធជននិងត្រូវបានយកចិត្តទុកដាក់ និងជម្រុញឲ្យប្រធានសមាគម ស្រុកក្រុង ឃុំ សង្កាត់ ចុះធ្វើបច្ចុប្បន្នភាពរបស់អតីតយុទ្ធជនដល់មូលដ្ឋាន ដើម្បីឲ្យដឹងពិតប្រាកដ ពីជីវភាពរស់នៅ ទុក្ខលំបាក និងភាពខ្វះខាត ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយឲ្យបានទាន់ពេលវេលា ដោយមិនទុកឲ្យគ្រួសារអតីតយុទ្ធជនណាម្នាក់ ដែលពុំបានមើលថែ ពីសំណាក់អាជ្ញាធរនោះឡើយ ។
ដោយ បុ៑ន រដ្ឋា




































