Uong Veung 2:
រឿងញៀនកំពុងបំផ្លាញសង្គមខ្មែរ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចកាន់តែខ្លាំង
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំង ប្រទេស គឺសមត្ថកិច្ចនៅក្នុងខេត្ត កំពត ក៏ដូចជានៅ តាមបណ្តាលស្រុក នានា ក្នុង ខេត្ត បានបង្ក្រាបបទល្មើស គ្រឿងញៀន បាន រាប់សិបករណី ឃាត់ខ្លួនជនសង្ស័យ រាប់រយនាក់ និង រឹបអូសវត្ថុ តាងបានគ្រឿង ញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ ផងដែរ។ 
ប្រជាពលរដ្ឋរស់នៅ ទូទាំងខេត្ត កំពត បានគាំទ្រ យ៉ាងពេញទំហឹង ចំពោះយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អស់រយៈពេលនេះ ព្រោះបច្ចុប្បន្ន បទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន កំពុងបំផ្លាញសង្គមខ្មែរយ៉ាងពេញបន្ទុក។ 
ក្នុងនោះការ បង្ក្រាប មេខ្លោង គ្រឿងញៀនធំៗ យកទៅដាក់ទោស តាមផ្លូវច្បាប់ គឺជាប្រការ សំខាន់ជាទី បំផុត ដើម្បីលុប បំបាត់ បទល្មើសគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាព ។
ការបង្ក្រាប គ្រៀងញៀន បានតែ អ្នកចែកចាយ ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន តូចតាច តែប៉ុណ្ណោះ ចំណែកជួញដូរធំៗបង្ក្រាបមិនបានសោះ នាពេល កន្លងមកនេះ មិនបានធ្វើឲ្យ បទល្មើស គ្រឿងញៀន ថយចុះឡើយ កាន់តែកើនឡើង។
ការបង្ក្រាប បទល្មើស គ្រឿងញៀន នៅក្នុងខេត្ត កំពតកន្លងមក ធ្វើឲ្យមជ្ឈដ្ឋាន នានា មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ដោយហេតុថា មានជន សង្ស័យ ជាប់ពាក់ព័ន្ធ គ្រឿងញៀន រាប់រយនាក់ត្រូវ បានសមត្ថកិច្ច ឃាត់ ខ្លួន និងរឹប អូសវត្ថុតាង យ៉ាងច្រើនផងដែរ។ ប្រជាពលរដ្ឋនៅ ក្នុងខេត្ត កំពត មួយចំនួននាំគ្នានិយាយថា ការបង្ក្រាប គ្រឿងញៀន ពួគាត់ទទួល ស្គាល់ហើយ តែម្យ៉ាងទៀតប្រញាប់ដោះលែងមកវិញពេក ឬមួយក៏ចាប់គ្រាន់ដូរជាមួយនិងលុយកាក់ទេ។



































