ប្រធានមណ្ឌលសុខភាពអូរគ្រៀង ស្រុកសំបូរដែលផ្ទុះអាស្រូវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពីបទប្លន់

0

ខេត្តក្រចេះ៖ ទីបំផុតនគរបាលសម្រេចធ្វើការចាប់ខ្លួនលោកគ្រូពេទ្យ និងជាប្រធាន មណ្ឌលសុខភាពអូរគ្រៀង បន្ទាប់ពីមានការផ្ទុះរឿងអាស្រូវជាលើកចុងក្រោយជាមួយអតីត ស្រីកំណាន់ឈានអោយនាងមកប្តឹងនគរបាលថា លោកគ្រូពេទ្យរូបនេះមាន

លាក់ទុកអាវុធ វែងខ្លីខុសច្បាប់ មិនត្រឹមតែប៉ុណ្ណោះក៏បានបង្កហឹង្សាធ្ងន់ធ្ងរទៅលើរូបនាងដោយវាយធ្វើ បាបនិងដោះយកគ្រឿងអលង្ការពីខ្លួននាង ក្រោយពីបានបើករថយន្តសាមុយពេទ្យបំបុក នាងពេលកំពុងជិះម៉ូតូជាមួយមនុស្សប្រុសម្នាក់ផ្សេងទៀតដោយសារតែភ្លើងប្រច័ណ្ឌនោះ។

អធិការរងនគរបាលស្រុកសំបូរ លោកវរសេនីយ៍ត្រី ណយ ស៊ីថាច បានឲ្យដឹងថា ការ ចាប់ខ្លួនជនជាប់ចោទជាលោកគ្រូពេទ្យឈ្មោះ សឹម ចាន់វាសនា ហៅពេទ្យមឿន អាយុ ៤៧ឆ្នាំ មានមុខ ងារជាប្រធានមណ្ឌលសុខភាពអូរគ្រៀង រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ គឺបានធ្វើឡើងទៅតាមដីការបង្គាប់អោយនាំខ្លួនរបស់លោក ធុច បញ្ចៈសន្តិភាព ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្ត ហើយនគរបាលក៏បានចុះអនុវត្តនៅរសៀលថ្ងៃទី៣១​ មករា នៅនិងមណ្ឌលសុខភាព។

គួរបញ្ជាក់ថាជនជាប់ចោទជាគ្រូពេទ្យ និងជាប្រធានមណ្ឌលសុខភាព ត្រូវរងការចោទពីនារី ម្នាក់ឈ្មោះ ម៉ុច ស្រីដា អាយុ២២ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ដែលអះអាងនាងជាអតីតគួស្នេហ៌កំណាន់ចិត្តរបស់លោកគ្រូពេទ្យរូបនេះ និងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាមាន រយះពេលជាង៧ឆ្នាំមកហើយ។ ហើយនាងក៏បានសុំបែកគ្នាជាមួយនិងលោក គ្រូពេទ្យរូបនេះ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុ ដោយហេតុផលថាលោកគ្រូពេទ្យនេះ មានប្រពន្ឋកូនទើបនាងមិនអាចរួមរស់នៅជាមួយគ្នាបានយូរអង្វែងឡើយ ។ បើតាមការសម្រង់បណ្តឹង ក៏ដូចជាការបញ្ជាក់ពីលោកវរសេនីយ៍ឯក កង វណ្ណី នាយការិល័យកណ្តាលយុត្តិធម៌បានឲ្យដឹងថា ជនជាប់ចោទបានខឹងនិងនារីរងគ្រោះដែលសុំ បែកគ្នា និងបានបើកឡានស៊ីរ៉ែនជាឡានសាមុយ សម្រាប់សង្រ្គោះរបស់មណ្ឌលសុខភាព បើកបំបុក និងកៀរលើនារីរងគ្រោះកាលពីយប់ថ្ងៃទី២៥ ខែមករា នៅលើផ្លូវជាតិមួយកន្លែង ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ នៅពេលនាងកំពុងតែជិះម៉ូតូជាមួយនិងមិត្តភក្កិប្រុសម្នាក់។

ក្នុងហេតុការបើកឡានកៀរ និងបំបុកម៉ូតូរបស់នារីរងគ្រោះ ដែលកំពុងតែជិះឌុបគ្នា ជាមួយនិងមិត្ត ភក្កិប្រុសម្នាក់បណ្តាលឲ្យដួលនិងរងរបួសរួចមក លោកគ្រូពេទ្យជាប់ចោទ​ក៏បានចុះពីលើរថយន្តសាមុយ មកទះកំផ្លៀងលើមិត្តភក្កិរបស់នាងជាច្រើនកំផ្លៀងនិងបាន គំរាមមិនឲ្យបុរសរូបនោះមកទំនាក់ទំនងជាមួយរូបនាង ដែលជាសង្សាររបស់គេព្រមទាំង គំរាមមិនឲ្យយករឿងនេះទៅប្រាប់គេឯងឲ្យដឹងនោះទេ។ ក្រៅពីការទះកំផ្លៀងលើបុរសរូបនោះរួចមក លោកគ្រូពេទ្យរូបនេះ ក៏បានវាយទៅលើរូបនាងនិងចាប់អូស នៅនឹងលើថ្នល់ ព្រមទាំងបានដោះយកគ្រឿងអលង្ការមានខ្សែរដៃ និងខ្សែ.ក ពីលើខ្លួនរបស់នាងរួចក៏បាន ចាប់អូសនាងឡើងឡានសាមុយ និងបានបើកយកនាងមកទម្លាក់ចោលនៅខាង​មុខផ្ទះ។
លើសពីនេះទៅទៀតបើតាមបណ្តឹងរបស់នារីរងគ្រោះ​បានប្តឹងមកនគរបាលថា លោក គ្រូពេទ្យជាប់ចោទរូបនេះ មានលាក់នូវអាវុធខុសច្បាប់ចំនួន២ដើមក្នុងនោះមានអាវុធខ្លី មួយដើមនិងអាវុធធន់អាការមួយដើមទៀតផងដែរ។ ហើយដោយសារតែនាងដឹងថា លោក គ្រូពេទ្យជាប់ចោទ មានចរិកកោងកាចនិងមានប្រើប្រាស់អាវុធខុសច្បាប់ដោយបារម្ភពីសុខ សុវត្ថិភាពលើរូបនាង​ ក៏ដូចជាក្រុមគ្រួសាររបស់នាងទើបនាងមកដាក់ពាក្យបណ្តឹងមកនគរ បាល។
ជុំវិញហេតុការណ៍នេះ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកឈ្នាង សុវត្ថា ធ្លាប់បាន បញ្ជាក់ប្រាប់ថា លោកនិងមានវិធានការតាមនីតិវិធីរបស់ក្រសួង ប្រសិនបើរកឃើញថា មន្រ្តីពេទ្យរូបនេះ បានប្រើអកប្បរិយាមិនគប្បីទៅលើពលរដ្ឋ​ ពោលគឺយករថយន្តសង្រ្គោះ ពលរដ្ឋទៅបង្ករបួសដល់ពលរដ្ឋទៅវិញនោះ។ ចំនែកការចោទប្រកាន់ថា គ្រូពេទ្យនេះមាន ចេតនាប៉ុនប៉ងមនុស្សឃាត ឬក៏លាក់ទុកអាវុធខុសច្បាប់ លោកទុកភារកិច្ចនេះឲ្យទៅខាង នគរបាលជាអ្នកស្រាវជ្រាវលើវិធានការ។

លោកវរសេនីយ៍ឯក កង វណ្ណី នាយការិយល័យ កណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយការចាប់ខ្លួនគ្រូពេទ្យជាប់ចោទត្រូវបាននាំខ្លួនមកអធិការនគរ បាលស្រុកដើម្បីធ្វើការសាកសួរតាម នីតិវិធី។ លោកបញ្ជាក់ថា ចំពោះអាវុធវែងខ្លី ដែល ចោទថា លោកគ្រូពេទ្យនេះមានលាក់សម្រាប់ប្រើខុសច្បាប់នោះ គឺនគរបាលកំពុងតែធ្វើការ ស្រាវជ្រាវរុករកបន្តទៀត ៕