ឃាត់ខ្លួនជនសង្ស័យ៤នាក់ពីបទជួញដូរចែកចាយគ្រឿងញៀន នៅស្រុកស្ទឹងហាវ

0

សាវុន កំពង់សោម:
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧វេលាម៉ោង២១៖៣០នាទី នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ កម្លាំងជំនាញបានបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀន 1ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន 4 នាក់​។​

បើយោងតាមសមត្ថកិច្ចបានប្រាប់ថាជនសង្ស័យទំាង៤នាក់មានឈ្មោះដូចជា៖∼1-ឈ្មោះ សុក នួនសេរីគីម៉ូ ភេទប្រុស អាយុ 25ឆ្នាំ
2-ឈ្មោះ នូយ សុផល ភេទស្រី អាយុ 20ឆ្នាំ
3-ឈ្មោះ នូយ ហឿន ភេទប្រុស អាយុ 18ឆ្នាំ
4-ឈ្មោះ ពៅ សុីនឿន ភេទប្រុស អាយុ18ឆ្នាំ ។
បន្ថែមទៀងផងដែរក៏បានដកហូតវត្ថុតាងរួមមាន: ថ្នាំញៀនមេតំហ្វេតាមីន ចំនួន 20កញ្ចប់ (កញ្ចប់ធំ2 , កញ្ចប់មធ្យម2 និង កញ្ចប់តូច​ 16​)​ , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន 1គ្រឿង , អាវុធកែច្នៃ 2ដើម និងទូរស័ព្ទដៃ 3គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកស្ទឹងហាវ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕អត្ថបទនិងរូប ឱ សារឿន ប្រធានមន្ទីរពត៌មានខេត្តព្រះសីហនុ