កូនសរសេរបណ្តាំទុកអោយម្តាយ រួចទៅចង.កសម្លាប់ខ្លួនព្រោះតូចចិត្តនឹងម្តាយស្តីបន្ទោស

0

Kim Panha:
ភ្នំពេញ….បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនព្រោះតូចចិត្តនឹងវាសនាជាកូនអ្នកក្រ ហើយត្រូវបានម្តាយស្តីបន្ទោសអោយជារឿយៗរឿងដើរលេងមិនចូលផ្ទះ លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២ខែកុម្ភ:ឆ្នាំ២០១៧ក៏ប្រាជាពលរដ្ឋប្រទះឃើញចង.កស្លាប់បាត់ទៅហើយនៅលើដើមក្រខុប ក្នុងដីឡូតិ៍ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ប៉ាត់ រតនា ហៅអាវ៉ា អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១២Bភូមិ កើតហេតុខាងលើ រីឯមានម្តាយឈ្មោះ ប៉ាត់ វាសនា អាយុ៤៨ឆ្នាំមុខអ្នកសម្តែងល្ខោននិងលក់ដូរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុខពេលកើតហេតុកាលពេលល្ងាចយប់ម៉ោងប្រហែលជា៨ទៅ៩យប់ត្រូវបានម្តាយស្តីបន្ទោសអោយរឿងមិនរកការងារធ្វើគិតតែដើរលេងហ្គេមណេតហ្គេមបាញ់ត្រី ដើរបាត់ៗពីផ្ទះ បន្ទាប់ពីម្តាយបានស្តីបន្ទោសហើយនោះជនរងគ្រោះបានឆ្លើយតបនិងម្តាយថា៖ “ស្តីបន្ទោសអោយហើយទៅ ” រួចក៏ចាកចេញពីផ្ទះបាត់ហើយក៏បានបង្ហោះសារមួយដោយមានពាក្យបណ្តាំនៅលើ Facebook ថា ” RIP វាជិតដល់ពេលសំរាប់ខ្ញុំហើយថ្ងៃណាមួយនាក់គ្រប់គ្នានឹងយល់ពីអារម្មណ៏របស់ខ្ញុំ នៅពេលណាមួយពេលវេលាមកដល់ នាក់នឹងដឹងច្បាស់ថាអ្វីទៅសំខាន់ជាងលុយ ដែលអ្នកខំកេងទុក ហើយអ្វីដែលខ្ញុំអាចធ្វើបាននោះគឺអោយសំណងនោះទៅ លោក ទាំងអស់ ក្រុមគ្រួសារទាំងអស់មិនបាច់ចំណាយមួយរៀលណាឡើយសំរាប់ធ្វើ………………..អោយខ្ញុំ។ លុះដល់ព្រឹកឡើងកើតហេតុខាងលើស្រាប់តែប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះចងកស្លាប់នៅក្រោមដើមក្រខុបតែម្តង។

ពាក់ព័ន្ធនិងករណីខាងលើនេះសមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ ជនរងគ្រោះពិតជាធ្វើអត្តឃាតពិតប្រាកដមែន មិនមានពាក់ព័ន្ធនិងករណីឃាត់កម្មនោះទេ ហើយក៏បានប្រគល់សពទៅអោយគ្រួសារសពធ្វើបុណ្យតាមប្រពីណី៕ បក្សីចាំក្រុង