ផ្ទុៈសេអំពូលភ្លើងដក់បាញ់ពន្លត់កម្មករ-កម្មាការិនីផ្អើលសន្លប់ សមត្ថកិច្ចថាជារឿងករណីភ័យមិនមានបញ្ហាដួលសន្លប់ដោយជំងឺទេ

0

កំពង់ស្ពឺ÷ នៅព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេៈ មានករណីផ្ទុះអំពូលធ្វើឲ្យមានការភ្ជាក់ផ្អើលមួយនៅក្នុងក្រុមហ៊ុនសាប្រ៊ីណា(ខេមបូឌា) ដែលជាក្រុមហ៊ុន កាត់ដេរសម្លៀកបំពាក់ធំ ស្ថិតនៅ ទីតាំងនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កឡើងដោយផ្ទុះអំពូលនៅលើពីដាន នៅអាគារទី២ ជាន់ទី១ ដែលមានកម្មករ-កម្មាការិនីសរុប ៥៩៣៣ នាក់ ក្នុងនោៈប្រុស ១៧៨ នាក់បានកម្មាការិនីរដួលសន្លប់ ២៧នាក់ (ស្រី) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខត្ត ១៩នាក់ និងមន្ទីរពេទ្យ អ៊ឹម រស្មី៖០៨នាក់ ភ្លាមម្ចាស់ក្រុមហ៊ុនរោងចក្របានអនុញ្ញាតឱ្យកម្មករសម្រាកពេញ០១ថ្ងៃ ហើយស្អែកទើបចូលធ្វើការវិញ។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីដួលសន្លប់នេៈដោយសារតែកម្មករ-កម្មាការិនីភ័យខណៈដែលសន្តិសុខបានយកបំពង់បាញ់ពន្លត់អគ្គីភ័យបាញ់ទៅកន្លែងផ្ទុៈសេអំពូលភ្លើងលើពិដានរោងចក្រ ដែលនាំឲ្យពួកគាត់ភ័យក៏កើតជាករណីបែបនេៈ ។