នគរបាលប៉ុស្តិ៍ចោមចៅបញ្ជូនអាគកចំនួន៥ក្បាលទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ក្រោយពេលបង្ក្រាបបាន

0

Kim Panha:
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចាប់បញ្ជូនអាគក (មាន់ជល់ចំនួន៥ក្បាល) ដែលបង្ក្រាបនិង ចាប់បានពីសង្វៀនជល់មានមួយកន្លែង នៅជិតបន្ទាយយោធាវរៈសេនាតូចការពារអាកាសលេខ៩១

ទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០និង ១៥នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ។
នៅក្នុងព្រឹកនោះដែរក៏មានបុរសម្នាក់ឈ្មោះ ឆេង ឈន អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ដែលបានអះអាងថាខ្លួនជាម្ចាស់មាន់ខាងលើនោះ ក៏បានចេញមុខទៅ តាមសុំយកមាន់នោះទៅវិញដែរ ប៉ុន្តែនគរបាលមិនព្រមឲ្យនោះទេ និងបានបញ្ជូនមាន់ទាំងនោះតាមម៉ូតូរ៉ឺម៉កកង់បី ដោយមានមន្រ្តីនគរបាលប៉ុស្ដិ៍២នាក់អមដំណើរមាន់ផងដែរ ទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌតាមបទបញ្ជារបស់ថ្នាក់លើ។ ហើយអ្វីដែលជាការចាប់អារម្មណ៏នោះនគរបាល មិនបានឃាត់ខ្លួនម្ចាស់មាន់នោះ ដើម្បីដុសក្អែលចេញម្ដងឡើយ។

គួបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ ២០១៧ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅ បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ដែលមានទីតាំងស្ថិតនៅជិតបន្ទាយយោធាវរៈសេនាតូចការពារអាកាស លេខ៩១ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្ដែខណៈពេលចុះ ដល់ ក្រុមអ្នកញៀនល្បែងទាំងប្រុស ទាំងស្រីបាននាំគ្នារត់ប្រសេចប្រសាចបាតជើង.សព្រាដោយបន្សល់ទុក មាន់ជល់រស់ចំនួន៥ក្បាល ព្រមទាំងកម្រាលអាប៉ោងមួយចំនួនទៀតផងដែរ។

នគរបាលប៉ុស្ដិ៍ចោមចៅបានឲ្យដឹងថា សង្វៀនជល់មាននោះ បានបើកលេងយូហើយមានបង្កប់នូវល្បែងបៀរនិងអាប៉ោងយ៉ាងធំនៅក្នុងនោះថែមទៀតផង ហើយក៏មានមនុស្សចូលទៅលេងយ៉ាងជក់ចិត្តយ៉ាងច្រើន ផងដែរ ហើយកន្លងមកមិនមែនកម្លាំងមិនដឹង ឬដឹងហើយមិនបង្ក្រាបនោះទេ គឺបានចុះទៅបង្ក្រាបជាបន្តបន្ទាប់ដែរ។ ប៉ុន្តែពេលដែលចុះទៅដល់ ទាំងក្រុមអ្នកញៀនល្បែង និងមេសង្វៀនតែងតែដឹងក្លិនមុន និងបានគេចខ្លួនមុនពេលដែលកម្លាំងទៅដល់ ព្រោះមានរនុកក្នុងចាំឲ្យការ ទើបចាប់មិនបានឡើយ។ ដោយឡែកពេលនេះកម្លាំងបានឆ្មក់ចូលទៅចាប់ទៀត ហើយក្រុមអ្មកញៀនល្បែងនិងមេសង្វៀនបានរត់បាត់អស់ ទៀត ប៉ុន្តែកម្លាំងរឹបអូសបានមាន់ចំនួន៥ក្បាល រួមទាំងសម្ភារៈនៅនឹងកន្លែងជាក់ស្ដែង ដូចជាបៀរ កម្រាលអាប៉ោងជាដើម។ ហើយប្រតិបត្ដិការខាងលើនេះធ្វើឡើងដើម្បីអនុវត្ដគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងតបតាម ការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យលុបបំបាត់ចោលល្បែង ស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ចៀសវាងបង្កជាបទល្មើស លួច ឆក់ ប្លន់ ជាដើម។ បក្សីចាំក្រុង