ចាប់ខ្លួនបុរសម្នាក់ដកហូតថ្នាំញៀនប្រភេទទឹកកកមួយកូនថង់

0

បន្ទាយមានជ័យៈ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧​​ ម្ស៉ិលម៉ិញនៅក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀននៅចំណុចផ្លូវ ឯកឧត្តមសុខភាព ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

លោក ជា ដា មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថាប្រតិបត្តិការនោះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ក្រោយបង្ក្រាបបានមុខសញ្ញាសង្ស័យកម្លាំងជំនាញបានដកហូតថ្នាំញៀនមេតំហ្វតាមីនទឹកកកចំនួន០១កូនថង់តូច។នៅចំពោះមុខសមត្ថកិច្ចដែលកំពុងសាកសួរជនសង្ស័យឈ្មោះ សឿន ស៊ន ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានឆ្ើយសារភាពថាខ្លួនពិតជាបានរក្សាទុកគ្រឿងញៀនដើម្បីជួញដូរពិតប្រាកដមែន។
ឋខលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះសឿន ស៊ន ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានចម្លើយសារភាព
កម្លាំងជំនាញក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕