ឧត្តមានជ័យ នាថ្ងៃទី02 ខែកុម្ភៈ ឆ្នាំ2017 វេលាម៉ោង12និង30នាទីថ្ងៃត្រង់ កំលាំងវរៈ905ចំនួន 10នាក់ដឹកនាំដោយលោក ឧត្តមសេនីយ៍ ត្រី ហង្ស បូរ មេព្រៃ ចំនួន 7 នាក់ ដឹកនាំដោយលោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្ត ឧត្តរមានជ័យ
បានចុះបង្រ្កាបបទល្មើសព្រៃឈើនៅចំណុចភូមិសាស្រ្ត
(ព្រៃសហគមន៍សង្សរុក្ខវ័ន) ស្ថិតក្នងភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ចំណុចនិយាមកា(0379385 1566114) ឃាត់ខ្លួនបានចំនួន 03នាក់និងឈើចំនួន 25ដុំ ប្រភេទឈើធ្នង់ និមានមុខកាត់ជាប្រភេទឈើសិប្បកម្ម ។ ឃាត់ខ្លួនជនល្មើសទាំង3នាក់ មានឈ្មោះដូចខាងក្រោម
1/ឈ្មោះ ចិន វិត ប្រុស 35 ភូមិកំណើតភូមិអណ្តូងពោធ៍ឃុំអណ្តូងពោធ៍ស្រុកបារាយណ៍ខេត្តកំពង់ធំ។
2/ឈ្មោះចិន ប៊ុន ហៀងប្រុស 52 ឆ្នាំ្នរស់នៅភូមិទំប់ថ្មី ឃុំត្រពាំងងតាវ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ
3/ឈ្មោះ ងាន រដ្ឋា ប្រុស 52ឆ្នាំភូមិ ស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំប្រសាទ ខេត្ត ឧត្តរមានជ័យ ។ ពេលនេះកម្លាំងនគរបាលការពារព្រុំដែនវរៈ905 កំពុងធ្វើរបាយការណ៍និងបញ្ជូនជនល្មើសព្រមទាំងវត្ថុតាងទៅស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕



































