សមត្ថកិច្ចចុះបង្ក្រាបជួញដូរនូវសារធាតុញៀនម៉ាទឹកកកចាប់ខ្លួនបាន២នាក់ជនសង្ស័យ​០២នាក់

0

​​​​
ខេត្តកណ្តាល: ដោយ ណូ​ ចាន់ណា​ សមត្ថកិច្ចចុះបង្ក្រាបជួញដូរនូវសារធាតុញៀនម៉ាទឹកកកចាប់ខ្លួនបាន២នាក់ជនសង្ស័យ​០២នាក់បានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីឆែកឆែររកឃើញ០១កញ្ចប់ធំ

និង០៣កញ្ចប់តូច កាលពីថ្ងៃទី៣ ខែកុម្ភះ​ ឆ្នាំ២០១៧ កើតហេតុវេលាម៉ោង១៣h៣០នាទី ស្ថិតនៅចំណុចផ្លូវលំភូមិតាពេជឃុំឈ្វាំង ស្រុកពញឮខេត្តកណ្តាល ក្នុងករណីនេះដែលកម្លាំងសមត្ថកិច្ចស្រុកពញាឮ សហការជាមួយកម្លាំងស្រុកអង្គស្នួល បានចុះបង្ក្រាបចាប់ខ្លួនបាន​ជនសង្ស័យ០៣នាក់ ឃាត់ខ្លួន០២នាក់ ។១-ឈ្មោះឈន សុខកាន ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮខេត្ត កណ្តាល(ឃាត់ខ្លួន)។

២-ឈ្មោះសុង សុខភាព ភេទស្រី អាយុ៣០ឆ្នាំមានទីលំភូមិកើតហេតុ(ឃាត់ខ្លួន)។
៣-ឈ្មោះ ឡូញ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ននៅភូមិតាពេជ ឃុំឈ្វាំងស្រុកពញាខេត្តកណ្តាល(គេចខ្លួន) ត្រូវជាប្តីរបស់ឈ្មោះសុង សុខភាព ។

-សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់ធំនិង០៣កញ្ចប់តូច .អាវុធឆ្នៃ ប្រើគ្រប់អាកា៤៧ មួយដើម។
ដាវសាំម៉ូរ៉ៃ០២ដើម -ដំបង២កំណាត់ចំនួន០១។
-ដែកឆាបឆ្នៃចំនួន០១ .ជញ្ជីងថ្លឹងចំនួន០១។
ឧបករណ៏ប្រើប្រាស់មួយចំនួន -ថង់ចំនួន០៥ដុំ។
ម៉ូតូគុបមូល០១គ្រឿង ផ្លាកលេខ1R0690ភ្នំពេញ ។

​​​​ តាមប្រភពព័ត៌ដដែលបានឲ្យដឹងថា:កម្លាំងជំនាញអធិការដ្នាននគរបាលស្រុកពញាឮបានទទួលព័ត៌មានពីកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលថា : មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅកន្លែងកើតហេតុខាងលើ បន្ទាប់មកកម្លាំងជំនាញបានសហការជាមួយកម្លាំងជំនាញស្រុកអង្គស្នួលចុះបង្ក្រាបឃាត់ខ្លួនបាន០២នាក់ និងដកហូតថ្នាំញៀនម៉ាទឹកកកចំនួន០៤.០១ធំ ០៣កញ្ចប់តូច។
-ជនសង្ស័យបានសារភាពថា ចំពោះថ្នាំញៀនទាំងនេះខ្លួនត្រូវបានឈ្មោះ ឡូញ សម្បត្តិ ប្រើឲ្យយកលក់ឲ្យគេ កម្លាំងបានឆែកឆេរផ្ទះឈ្មោះឡូញ សម្បត្តិ រកឃើញវត្ថុតាងនិងឧបករណ៍ដូចខាងលើ។
-បច្ចប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តចាត់ការតាមនីតិវិធី ។