ពលរដ្ឋ៦ភូមិចំណុះជើងវត្តព្រះនាគមិនព្រមប្រគល់ព្រះអង្គបដិមា២អង្គយកទៅតម្កល់សារមន្ទីរជាតិ

0

ខេត្តកណ្តាល: ដោយ ណូ​ ចាន់ណាបងប្អូនប្រជាជន០៦ភូមិចំណុះជើងវត្តព្រះនាគមិនព្រមប្រគល់ព្រះអង្គបដិមា២អង្គយកទៅតម្កល់សារមន្ទីរជាតិកាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៩h១០នាទី លោក នីម នីរ៉ា ដេត អភិបាលនៃ គណះអភិបាលស្រុកអង្គស្នួលរួមទាំងលោក​ វរះសេនីយ៍ឯក មានសំណាង អធិការស្រុកនិងមានការចូលរួមពីមន្ត្រីក្រសួងវប្បធម៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានអញ្ជើញ​ចូលរួមដោះស្រាយ និងស្តាប់មតិបង ប្អូនប្រជាពលរដ្ធទាំង០៦ភូមិ​ និងជាពុទ្ធបិរស័ទចំណុះជើងវត្ត ព្រះនាគ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល​ ខេត្តកណ្តាល ។

ចំពោះបញ្ហា ព្រះពុទ្ធបដិមាបុរាណ២អង្គ ដែលពួកគាត់គិតថា
វត្ថុមានតំលៃ ធ្វើឡើងពីសំរិទ្ធលង្ហិន លាយមាស​ ដែលពួកគាត់គោរពបូជា នៅក្នុងវត្តព្រះនាគនេះ​ជាយួរណាស់មកហើយ ។

ព្រះពុទ្ធបដិមាបុរាណ​​២អង្គ នេះធ្វើឡើងពី​ សំរិទ្ធ​ លង្ហិនលាយ មាសមានទម្ងន់១៦៥kg មានអាយុកាលប្រហែលជា១០០ឆ្នាំជាង ហើយមន្ត្រីជំនាញ​ វត្ថុបុរាណ​ បានសុំយកទៅតម្កល់នៅសារមន្ទីរជាតិ តែបងប្អូនពុទ្ធបរិស័ទមិនយល់ព្រម ដោយចង់ថែរក្សាទុកក្នុងវត្តទុកគ្រាន់គោរពបូជា ។

ក្នុងឱកាសនោះផងដែរក៍មានការបើកអង្គប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តព្រះនាគ​ ជាលទ្ធផលបងប្អូនប្រជា ជនមិនយល់ព្រមអោយយកទៅណានោះទេដោយពួកគាត់សន្យាថានិងជួយមើលថែរក្សាទាំងអស់គ្នា ដោយឡែកក៍មានបងប្អូនប្រជាជនមួយចំនួនធំមានការ ព្រួយបារម្មណ៍អំពី​សុវត្តិ ភាព ព្រះអង្គបដិមា​បុរាណ ២ព្រះអង្គ​ ដែរ ខ្លាចមានជនខិលខូចមកប្លន់ឬក៍លួចយកទៅបាត់ ។

ព័ត៌មានលំអិត សូមរងចាំតាមដាន បន្ត