វត្ថុតាងថ្នាំញៀនមួយកូនថង់អាវុធហត្ថឃាត់មនុស្ស៥នាក់

0

បន្ទាយមានជ័យៈ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះកាលពីល្ងាចថ្ងៃទី០៣ ខែកុម្ឆ្ងះនាំ២០១៧ម្ស៉ិលម៉ិញកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ឆែករក

ឃើញថ្នាំញៀនមេតំហ្វេតាមីនប្រភេទក្រាមទឹកកកមួយកូនថង់តូច។ការឃាត់ខ្លួនធ្វើឡើងនៅចំណុចសាលារៀនប៉ោយសូភី ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។   
លោកវរសេនីយ៍ឯក សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថាការឃាត់ខ្លួនមុខសញ្ញាសង្ស័យខាងលើធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងអាវុធហត្ថក្រុងជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន។មុខសញ្ញាដែលបានឃាត់ទាំង៥នាក់ ១/ឈ្មោះខេង ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ ២/ឈ្មោះបូ អូនតូច ភេទប្រុស អាយុ១៩ឆ្នាំ ៣/ឈ្មោះទិត្យ ថន ភេទប្រុសអាយុ៣១ឆ្នាំ ៤/ឈ្មោះអ៊ុក ប្រុស ភេទប្រុស អាយុ៣០ឆ្នាំ ៥/ឈ្មោះនី វិត ភេទប្រុស អាយុ២៤ឆ្នាំ។ ទាំង៥នាក់ រស់ក្នុងភូមិ៤  ភូម២ ភូមិកន្ទួត សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យទាំង០៥នាក់រួចហើយកម្លាំងជំនាញបានកសាងសំណុំរឿងរួចបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។