ខេត្តស្វាយរៀង÷លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចមានប្រសាសន៍ជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់សហការជាមួយសមត្ថកិច្ចគ្រប់
ផ្នែកទប់ស្កាត់និងបង្ក្រាបបទល្មីសការជួញដូប្រេីប្រាស់គ្រឿងញៀនឱយអស់ពីមូលដ្ឋាននិងសហគមរបស់ខ្លួន។លោកជំទាវបន្តថា អនុវត្តតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំដាក់កាលទី២របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយគតិបណ្ឌិតប្រទេសយេីងមានភាពរីកចំរេីនលេីគ្រប់វិស័យ។លោកជំទាវក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀងក៏ដូចទូទាំងប្រទេសត្រូវណែនាំអប់រំកូន ចៅ ប្តីរបស់ខ្លួនអោយជៀសឆ្ងាយពីគ្រៀងញៀននិងគ្រោះថ្នាក់ចរាចណ៍ដូចពាក្យស្លោកបានលេីកឡេីងថា គ្មានគ្រឿងញៀនគ្មានអំពេីហឹង្សាជីវិតស្រស់ថ្លាដូចផ្កា
ត្រូវទឹកសន្សេីមពេលព្រឹកព្រលឹមនិងត្រូវនិយាយថាទេចំពោះគ្រឿងញៀនប្រេីគ្រឿងញៀនគឺបំផ្លាញអនាគត់ផ្ទាល់ខ្លួនក្រុមគ្រួសារនិងសហគមន៍និងថ្ងៃនេះថ្ងៃស្អែកកុំឱយមានគ្រោះចរាចរណ៍និងគ្រឿងញៀន។លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះក្នុងឱកាសលោកជំទាវអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅវត្តឈូកមាសស្ថិតក្នុងភូមិតាកោឃុំស្វាយយាស្រុកស្វាយជ្រំខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៧នេះ៕




































