ខេត្តស្វាយរៀង÷នារសៀលថ្ងៃទី៤ខែកុម្ភះឆ្នាំ២០១៧សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យ៧នាក់ដែលពាក់ពន្ធ័និងករណីគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង។
ពាក់ពន្ធ័និងករណីខាងលើនេះលោកវរះសេនីយ៏ឯកស្រីវុត្ថាមេបញ្ជាការងកងរាជអាវុធហត្ថខេត្តនិងជាប្រធានមន្ទីយុត្តិធម៏បានអោយដឹងថាក្រោយពីទទួល
បទបញ្ជាពីឧត្តមសេនីយ៏ត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងចាត់អោយរូបលោកមេបញ្ជាការងសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើប្រត្តិបត្តិការរបង្ក្រាបករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀននៅចំណុចវត្តសិវណ្ណរង្សីហៅវត្តពពែតថ្មីស្ថិតក្នុងភូមិថ្នល់កែងឃុំពពែតស្រុកស្វាយទាបខណះឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ក្នុងនោះមាន
ព្រះសង្ឃ៥អង្គនិងបានសឹកលោកសង្ឃទាំង៥ប្រគល់អោយសមត្ថកិច្ចចាក់ការតាមច្បាប់។លោកក៏បានបន្តថាជនសង្ស័យទាំងនោះមានឈ្មោះឃឹម ថន អាយុ ២៦ ឆ្នាំ ព្រះសង្ឃភូមិ ថ្នល់កែង ឃុំ ពពែត ស្រុក ស្វាយទាប ។២ មុំ រ៉ាវី អាយុ ២២ ឆ្នាំ ព្រះសង្ឃភូមិ ស្វាយគយ ឃុំ ពពែត ស្រុក ស្វាយទាប ។៣សូ រតនៈ អាយុ ២០ ឆ្នាំ ព្រះសង្ឃភូមិ កំពង់រទេះ ពពែត ស្រុក ស្វាយទាប ។៤ សេង ឌី អាយុ ២០ ឆ្នាំ ព្រះសង្ឃភូមិថ្នល់កែង ឃុំ ពពែត ស្រុក ស្វាយទាប ៥ ព្រះនាម រុន រដ្ឋា អាយុ ២៣ ឆ្នាំព្រះសង្ឃភូមិ តាម៉េង ឃុំ ព្រែករន្ទះ ស្រុក ពោធិរាង ខេត្តព្រៃវែង ។
៦ ឈ្មោះ មោគ សាមាន ភេទ ប្រុស អាយុ២៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិថ្នល់កែងឃុំ ពពែត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង និងទី៧ ឈ្មោះ តឿ ស៊ីណាត ភេទ ប្រុស អាយុ ១៨នគរបាលឆ្នាំមុខរបរ ធ្វើស្រែ ភូថ្នល់កែង ឃុំ ពពែត ស្រុកស្វាយទាប ។ចំពោះវត្ថុតាងរួមមានម្សៅក្រាមពណ៏សរថ្លាចំនួន៨កញ្ចប់មានទម្ងន់៣.១៥ក្រាមទូរសព្ទ័ដៃចំនួន៨គ្រឿងកាំបិតចំនួន១ដែកកេះចំនួន៦និងសំភារះប្រើប្រាស់មួយចំនួន។ដោយឡែកនៅវេលាម៉ោង៤និង៤០នាទីថ្ងៃទី៣ខែកុម្ភះឆ្នាំ២០១៧សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះឃានឃុននីអាយុ៤០ឆ្នាំមុខរបររត់ម៉ូតូកង់បីមានទីលំនៅភូមិ១៣ក្រុម៧៦ផ្លូវ៤២២សង្កាត់ទន្លេបាសាក់ខណ្ឌ័ចំការមនដោយចាប់បានវត្ថុតាងរួមមានម្សៅក្រាមសរថ្លា៣កញ្ចប់មានទម្ងន់១០.៤១ទូរសព្ទ័១គ្រឿង៕គឹម សេង



































