មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវបានឃាត់ខ្លួននៅក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យៈ មុខសញ្ញាដូចដូរថ្នាំញៀនដ៏សកម្មម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី ៤ខែកុម្ភះឆ្នាំ២០១៧នៅចំនុច ផ្សារកណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ដាំ វណ្ណី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចដកហូតម្ស៉ៅក្រាមពណ៌សថ្លា ចំនួន ១៥ កញ្ចប់តូច ទូរសព្ទ័ម៉ាក សាំសុងពណ៌ខ្មៅ ចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។