កម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យល្បាត់ ឃាត់បានជនសង្ស័យម្នាក់រួមនិងថ្នាំញៀន១០កញ្ចប់

0

Kim Panha:
ភ្នំពេញ …ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់រួមនិងថ្នាំញៀន៩កញ្ចប់តូចនិង១កញ្ចប់ធំ ត្រូវកម្លាំងអន្តរាគមន៍នៃអធិការដ្ធាននគរបាលខណ្ឌ

ពោធិសែនជ័យជិះល្បាតការពារក្នុងមូលដ្ធានឃើញសង្ស័ុឃាត់បាន កាលពីវេលាម៉ោង២៣ និង២០នាទីយប់ថ្ងៃទី ៥ កុម្ភះ ២០១៧ នៅ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យខាងលើមានឈ្មោះ ពូន សុភារម្យ អាយុ ២៦ឆ្នាំ មុខរបរជាងតទឹកស្នាក់នៅកន្លែងកើតហេតុ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រីឯជនសង្ស័យរត់គេចខ្លួនឈ្មោះ ធី អាយុ ជាង៣០ឆ្នាំ។
ដកហូតបានថ្នាំម្ស៉ៅសក្រាមសង្ស័យជាសាធាតុញៀនម៉ាទឹកកចំនួន៩កញ្ចប់តូច និង១កញ្ចប់ធំ និងម៉ូតូម៉ាកស្មាស់រីវ៉ូពណ៍ខ្មៅគ្មានស្លាកលេខ។

មុនពេលកើតកម្លាំងបានធ្វើការជិះល្បាតតាមមូលដ្ធាន លុៈមកដល់ក្បែរកន្លែងកើតហេតុ កម្លាំងបានប្រទះឃើញជនសង្ស័យទាំង២ នាក់កំពុងជិះម៉ូតូនៅតាមផ្លូវ ដោយកម្លាំងមានការសង្ស័យឃើញកម្លាំងបានដេញរហូតដល់ចំណុចកើតហេតុទើបឃាត់ម្នាក់និងម្នាក់ទៀតបាមរត់គេចខ្លួនចូលដីឡូត៍ស្ងាត់បាត់ស្រមោល ក្រោយមកបានឆែកឆេររកឃើញថ្នាំញៀនម៉ាទឹកកកចំនួន១០កញ្ចប់ធំ១កញ្ចប់

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងឃាត់ខ្លួននាំមកកាន់ផ្នែកជំនាញ នៃអធិការខណ្ឌពោធិសែនជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕