ស្រុកកំពង់ត្រាចនិងស្នងការខេត្តនាំយកផ្តល់ជូនក្រុមគ្រួសារសព្វ

0

ខេត្តកំពត.  ក្រោមការគិតគូរ​ នឹងយកចិត្តទុកដាក់​ លើបញ្ហារសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ពីសំណាក់លោក​ អ៊ុម​ ស៊ីណាត​ អភិបាល នៃគណ:អភិបាលស្រុកកំពង់ត្រាច​ ជាក់ស្ដែងព្រឹក

ថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ ខ្ញុំព្រះករុណា​ ខៀវ​ បូរ៉ា​ តំណាងឲ្យលោក​ អ៊ឹម​ ច័ន្ទសោធន​ ប្រធានមូលនិធិមិត្តកំពង់ត្រាច​ និងអាជ្ញារធឃុំព្រែកក្រឹស​ រួមនឹងក្រុមការងារ​ដឹកនាំដោយលោក​ ទិន​ សម្បត្តិ​ សមាជិកក្រុមប្រឹក្សាស្រុក​ តំណាងឲ្យលោក​ អ៊ុម​ ស៊ីណាត​ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក​ និងជាអភិបាល នៃគណ:អភិបាលស្រុកកំពង់ត្រាច​ បាននាំយកនូវសម្ភារ:​ នឹងថវិការមួយចំនួន​ របស់អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច​, ស្នងការនគរបាលខេត្ត​កំពត, មូលនិធិកមិត្តកំពង់ត្រាច​,ក្រុមប្រឹក្សាឃុំព្រែកក្រឹស រួមនឹងសប្បុរសជន​ បាននិមន្ដ​ នឹងអញ្ជើញទៅសួរសុខទុក្ខ​ នឹងចូលរួមរំលែកទុក្ខគ្រួសារសពអ្នកស្រី​ ភួង​ សឿង​ អាយុ៥៥ឆ្នាំ​ ដែលបានចែកឋានកាលពីវេលាម៉ោង​១:២៥នាទីរសៀលថ្ងៃទី៤​ ខែកុម្ភៈ ឆ្នាំ២០១៧​ ស្ថិតក្នុងភូមិកោះតាកូវ​ ឃុំព្រែកក្រឹស​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​៕