VIDEO ផ្ទះលើកទី២៤ដែលជាអំណោយសម្តេចតេជោហ៊ុន សែន អតីតយុទ្ឋជន ជូនតាមរយះសមាគមអតីត​យុទ្ធជនខេត្ត

0

កំពង់ធំៈ ដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បាន​ផ្តោតនិងផ្តល់សារៈសំខាន់ ចំពោះអតីតយុទ្ធជនគ្រប់រូប ដែលបានចូលនិវត្តន៍ ពិការភាព និងបាត់បង់សមត្ថភាពពលកម្ម ដោយសារការពារជាតិមាតុភូមិ គឺជាវរៈភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបស័គ្គក្នុងសង្រ្គាមស៊ីវិល ជិត៣០ឆ្នាំ អតីតយុទ្ធជននិងត្រូវបានជួយជ្រោមជ្រែង ពីប្រមុខរាជរដ្ឋាភិបាល។

ជាក់ស្តែងសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសាងសង់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី២៤ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ស៊ុន សែន តាមរយះសមាគមអតីត​យុទ្ធជនខេត្តកំពង់ធំ ប្រគល់ជូនលោក ឈ្មោះ សៀង សុវណ្ណារិទ្ឋ ជាជនពិការ រស់នៅភូមិហាន់ទ្វារ ឃុំជ្រលង ស្រុកបារាយណ៏ ខេត្តកំពង់ធំ  ដែលមានទំហំ ៤គុណ៦ សាងសង់អំពីឈើ ប្រកស័ង្ខសីចំណាយទឹកប្រាក់អស់ចំនួន៤,៧៣៥,០០០រៀលរួមនឹងអង្ករ ២៥គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិកាចំនួន២០០,០០០រៀល ពិធីនេះជូន នៅល្ងាចថ្ងៃ០៦ ខែកុម្ភះ ឆ្នាំ២០១៧។

លោក ឧត្តមសេនិយ៍ត្រី សោម ស៊ុន ប្រធានសមាគមនអតីតយុទ្ធជនខេត្តកំពង់ធំ  បានមានប្រសាសន៍ថា បងប្អូនអតីតយុទ្ធជន និងគ្រួសារកងទ័ព ដែលពលីនិងពិការ ដែលបានបន្សល់ទុកពីសម័យសង្រ្គាម ត្រូវបានសមាគមស្រុក ក្រុងចុះស្រាវជ្រាវ និងស្វែងរកដល់លំនៅដ្ឋាន ដើម្បីពិនិត្យពីស្ថានភាពរស់នៅ និងជីវភាព ដើម្បីងាយស្រួលក្នុងការ ជួយដោះស្រាយនូវភាពខ្វះខាតមួយចំនួន ក្រុមគ្រួសារអតីតយុទ្ធជន និងទទួលបានសិទ្ធិថែទាំពិសេស ទាំងសុខភាព ការរក្សាព្យាបាលជំងឺ និងសុវត្តិភាព សន្តិសុខ ដោយឲ្យសមត្ថកិច្ចនៅតាមមូលដ្ឋាន យកចិត្តទុកដាក់បំផុត ។

         ដោយ  ប៊ុន  រដ្ឋា