ឈ្មួញឈូសឆាយដីជើងខ្លាំងលួចប្រើប្រាស់ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីរំលោភដីរដ្ឋ

0

កំពង់ធំៈ ដីព្រៃចំនួន៧០ហិចតា ស្ថិតនៅក្នុងព្រៃសហគមត្រូវបានឈ្មួញនាំគ្រឿងចក្រមកឈូសឆាយដីព្រៃដោយ អានាធិបតេយ្យ តែគេពុំឃើញមានការ ទប់ស្កាត់ ការពារដីព្រៃនោះទេ បែរជាឈ្មួញវាទទីដីរបស់រដ្ឋយកមកធ្វើជា​កម្មសិទ្ធ ខណៈពេលដែលលំលេងគ្រឿងចក្រលឺលាន់ពេញព្រៃ តែមិនរំខានដល់សមត្ថកិច្ចមេព្រៃ ឬបរិស្ថានដោយ​សារតែអង្គភាពទាំង២នេះចាំមើកបណ្តាំគ្នា ។

ជាក់ស្តែងនៅរសៀលថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ ២០១៧ គ្រឿងចក្រមួយគ្រឿង បានធ្វើសកម្មភាពឈូសឆាយដី ស្ថិតនៅក្នុង ព្រៃសហគម ក្នុងភូមិគគី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ លោក អ៊ិត សុធា បានបញ្ជាកំលាំងសម្ងាត់ចុះ ស្រាវជ្រាវនិងសួរនាំ ម្ចាស់ដី ដោយសារមានប្រជាពលរដ្ឋ បានអះអាងថា មានការឈូសឆាយដី ចូលដីរបស់រដ្ឋ ដោយបានអែបអាងយកប្លង់ដី៣២ហិចតា មកឈូសដល់ទៅ៧០ហិចតា  លោកព្រះរាជអាជ្ញាបានកំលាំងសុំដកកូនសោរគ្រឿងចក្រសិន ហើយឲ្យម្ចាស់ដីនាំឯកសារមកតុលាការដើម្បីបញ្ជាក់ តែត្រូវបានឈ្មួញជើងខ្លាំងមើល​ងាយប្រមាថថ្នាក់ដឹកនាំ ហើយទាញដំបងរករឿងវាយកំលាំងស្រាវជ្រាវស្ទើរឡើងឡានមិនទាន់។

តាមប្រភពព័ត៌មាន ពីតៃកុងគ្រឿងចក្រ បានឲ្យដឹងថា ម្ចាស់គ្រឿងចក្រមានឈ្មោះ ស៊ិន លីម រស់នៅឃុំប្រាសាទបាល័ង្ល ខេត្តកំពង់ធំ លុះដល់ថ្ងៃទី៦ សមត្ថកិច្ច មាននាយផ្នែករដ្ឋបាលព្រៃឈើស្ទោង និង នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ  ចុះទៅទីតាំងដីដើម្បីធ្វើការវាស់វែង ចុច GPS ដើម្បីកំណត់ក្បាលដី តាមបញ្ជារបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ តែនៅពេលដែលទៅដល់ ស្រាប់តែGPS បែរទៅជាអស់ថ្មទៅវិញ ប្រើការមិនកើត ជាហេតុធ្វើឲ្យមានការសង្ស័យជាល្បិច ដោយចេតនាឬអចេតនា ព្រោះឈ្មួញមានដី៣២ហិចតា ដល់ទៅឈូស៧០ហិចតា ហើយឈូសដោយរលូន និងពុំមានក្បាលដីបញ្ជាក់ត្រឹមត្រូវ។

មហាជនមានការសង្ស័យថា ឈ្មួញឈ្មោះ ស៊ិន លីម គឺជាអ្នកឈូសឆាយដី ដោយពុំមានការសុំច្បាប់អនុញ្ញាតិ ហើយ​ក៏ពុំមានការខ្លាចញញើតច្បាប់នោះទេ ដោយសារលោក ស៊ិន លីម បានលួចយកឈ្មោះថ្នាក់ដឹកនាំមកប្រើប្រាស់ ដោយពុំខ្លាចញញើតច្បាប់បន្តិចឡើយ ដោយអះអាងថា មានការជិតស្និទ្ធនិងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវហ៊ុន ម៉ាណា រួមទាំងមេធាវីជាន់ខ្ពស់ទៀតផង ។

ដោយ  ប៊ុន  រដ្ឋា