កំពង់ធំ. បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បណ្តាលមកពីរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានបើកមកបុកបណ្តាឲ្យស្លាប់ ហើយរថយន្ត
បង្ករហេតុបានបើកគេចខ្លួន បាត់ស្រមោលដោយសុវត្តិភាព កាលពីវេលាម៉ោង ៩និង១៥នាទី ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧។
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ បានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិប្រាសាទ ឃំុត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សន ពិសិដ្ឋ ភេទ ប្រុសអាយុ29ឆ្នាំរស់នៅភូមិប្រាសាទអណ្តែតឃំុសានគរ ស្រុកកំពង់ស្វាយ មុខរបបយោធា បានជិះម៉ូតូម៉ាក វេវ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ខេមភូមិន្ទ 1-7895 ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនៃអធិការស្រុកកំពង់ស្វាយ បានដុតដៃដុតជើងទំនាក់ទំនងទៅតាមបណ្តាអធិការ ដើម្បីស្រាវជ្រាវ រកមុខសញ្ញារថយន្តបង្កហេតុ ដើម្បីនាំខ្លួនតៃកុងឡានមកដោះស្រាយតាមនិតិវិធីនៃច្បាប់ចំណែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយ ប៊ុន រដ្ឋា



































