ឯ.ឧ ខៀវកាញ្ញារិទ្ធ សំណេះសំណាលជាមួយមន្ត្រីមន្ទីរព័ត៌មាន ជំរុញអោយការផ្សាយវិទ្យុទូរទស្សន៍ខេត្តលឿននិងមានខ្លឹមសារ ថ្មីប្លែក ជឿទុកចិត្តបាន

0

ពណ្ណរាយ:
ខេត្តកំពង់ធំ. ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៧កុម្ភៈឆ្នាំ២០១៧បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត កំពង់ធំ

កឧត្តមបានមានប្រសាសន៍ ជំរុញអោយមន្ត្រីជំនាញវិទ្យុ និងទូរទស្សន៍ ខេត្ត ត្រូវខិតខំស្វែងរកព័ត៌មាន សរសេរនិងផ្សព្វផ្សាយនូវព័ត៌មានអោយបានលឿន ទុកចិត្តបាន ហើយចាប់យកយកនូវខ្លឹមសារអ្វីដែលសំខាន់ទើប មានការចាប់អារម្មណ៍ ពីអ្នកស្តាប់និងទស្សនា។

ឯកឧត្តមបានរំលឹកថាកន្លង មិនមែនតែមន្ទីរព័ត៌មានខេត្តកំពង់ធំទេគឺ ស្ទើរគ្រប់ខេត្តក្រុងបានធ្វើការផ្សព្វផ្សាយតែព័ត៌មានរៀបរាប់តាមពិធីការ មិនបានរំលេចយកមុំរឺជ្រុងណាមួយនៃព័តមានជុំវិញប្រសាសន៍លើកឡើងសង្កត់ធ្ងន់របស់អភិបាលខេត្តរឺគណៈអធិបតីអំពីកង្វល់របស់ប្រជាពលរដ្ឋ ដូចជាសំរាម ការ
ស្ទះលូរឺបញ្ហាផ្សេងៗទៀតដែលអ្នកស្តាប់និងទស្សនាចង់ឃើញ ចង់ដឹងនូវដំណោះស្រាយជាដើម។ឯ.ឧបានបន្តថា
វិទ្យុនិងទូរទស្សន៍ខេត្តត្រូវផ្សាយព័ត៌មានថ្មីៗក្នុងខេត្តដូចជាគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ គ្រោះថ្នាក់ផ្សេងៗ
និងហេតុការណ៍អ្វីៗក្នុងខេត្តដែលមហាជនកំពុងមានចម្ងល់ ហើយផ្សព្វផ្សាយបានលឿនកុំអោយមានការយល់
ច្រឡំ។ក្រៅពីវិទ្យុនិងទូរទស្សន៍មន្ទីរព័មានត្រូវមានwebside facebookនិងyoutube ដើម្បីជំរុញការផ្សព្វផផ្សាយបានកាន់តែទូលាយ ទាញយកកំណើនអតិថិជនបានកាន់តែច្រើន ។ឯកឧត្តមបានបញ្ជាក់ថាកិច្ចការនេះត្រូវរួមគ្នាធ្វើជាសមូហភាព រួមសាមគ្គីគ្នាធ្វើ និងចេះចែករំលែកទាំងការងារ ការទទួលខុសត្រូវ ហើយត្រូវផ្តល់ការចែករំលែក មុខមាត់ កិត្តិយសផលប្រយោជន៍គ្នាជាសមូហភាពផងដែរ។