មុខសញ្ញាវៃប្លន់យ៉ាងសកម្មនៅខណ្ឌពោធិ៍សែនជ័យសមត្ថកិច្ចឃាត់បាន២នាក់

0

ភ្នំពេញ៖  កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបមុខសញ្ញាវៃប្លន់យ៉ាងសកម្មបានចំនួន២នាក់ ប្រត្តិបត្តិការនេះកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០១៧នៅចំណុចផ្ទះជួលក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យទី១ឈ្មោះ ប៊ូ រី អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី២ ឈ្មោះ អន វណ្ណ: អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល។ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូលទៅតុលាការ។