ភ្នំពេញ៖ បុរសម្នាក់បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅខណៈពេលផឹកសីុជាមួយមិត្តភ័ក្រពេលស្រវឹងក៏អោយមិត្តភ័ក្រម្នាក់ដឹកមកផ្ទះដោយជិះម៉ូតូរបស់ខ្លួនតែបែជាព្រឹកឡើងដេកនៅគំនរសម្រាមទៅវិញបាត់ទាំងម៉ូតូសួមិត្តភ័ក្រក៏ឆ្លើយថាមិនដឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូល
ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៧ស្ថិតនៅក្លឹបនៅម្តុំប៊រី ផ្លូវទំនបកប់ស្រូវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះព្រឹកឡើងទើបនាំគ្នាមកដាក់ពាក្យបណ្តឹងដើម្បីសុំការអន្តរាគមន៍។
ជនរងគ្រោះមានឈ្មោះ សុត នយ ភេទប្រុសអាយុ២៥ ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិផុង ឃុំបឹងតាមុំស្រុក បសេធ ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូដែលបានបាត់នោះម៉ាកឌ្រឹមសង់ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FV 7711 ។ ដោយឡែកមិត្តភ័ក្រដែលជូនទៅផ្ទះឈ្មោះនូ ភេទប្រុស ស្នាក់នៅជិតគ្នានិងមានស្រុកកំណើតជាមួយគ្នា។ 
ប្រភពពត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតល្ងាចថ្ងៃទី៦ ខែគុម្ភះ រួបគាត់និងមិត្តភ័ក្រ៣នាក់ទៀតបានបបួលគ្នាផឹកសីុនៅបន្ទប់លុះស្រវឹងស្រឿងៗក៏បែកគំនិតចង់រាំលេងកំសាន្តនៅក្លឹបទើបបបួលគ្នាទៅផឹករាំលេងនៅក្តឹបម្តុំរោងចក្រប៊រី។
សាក្សីបានបន្តថា លុះដល់វេលាម៉ោង១២និង២០នាទីរំលងអាធ្រាតដោយសារតែស្រវឹងខ្លាំងពេកទើបអោយឈ្មោះនូ អោយដឹករួបគាត់មកបន្ទប់ជួល ចំណែកមិត្តភ័ក្រ២នាក់ទៀតបានបន្តទៅផឹកកន្លែងផ្សេងទៀត។ លុះព្រឹកឡើងវេលាម៉ោង៦ទើបដឹកខ្លួនបែជាដេកលើគំនរសម្រាប់ទៅវិញចំណែកម៉ូតូមិនដឹកទៅណាហើយបានរត់ទៅសួឈ្មោះនូ តែឆ្លើយថាមិនដឹងទេ។ ទើបវេលាម៉ោង១០និង២០ព្រឹកថ្ងៃខែដដែលរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅអោយជួយដោះស្រាយ។ 
នៅចុះពោះមុខសមត្ថកិច្ចបុរសឈ្មោះនូ បានបដេសេធន៍ថាខ្លួនមិនបានយកម៉ូតូមិត្តភ័ត្រទេនៅយប់កើតហេតុខ្លួនបានជូនឈ្មោះសុត នយ ទៅដល់ផ្ទះហើយក៏មកដេកនៅបន្ទប់វិញហើយក៏មិនដឹងថារួបគេជិះទៅណាទៀតក៏មិនដឹង។ ដោយសារតែគ្មានហេតុផល ច្បាស់ណាស់រួមទាំងស្រវឹងទៀតផងនោះនរងគ្រោះក៏បានដាកពាក្យបណ្តឹងសុំការអន្តរាគមន៍ហើយក៏ត្រលប់ទៅវិញអស់ទៅ។



































