កំពង់ធំៈ លោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ សន្និបាទនេះបានប្រព្រឹត្តឡើងសមស្របក្នុងរបត់កំណែទម្រង់ស៊ីជម្រៅ ស្របតាមនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣នៃរដ្ឋាភិបាល បានបង្ហាញមតិជាតិ និងអន្តរជាតិ បានជ្រួតជ្រាបពីការខិតខំរបស់រដ្ឋាភិបាល បានកំណែទម្រង់ធ្វើទំនើបកម្ម ច្បាប់សារធាតុ និងច្បាប់និតិវិធី បានយល់ពីកិច្ចខិតខំប្រតិបត្តិការងារនៃស្ថាប័នតុលាការ ដើម្បីបំរើ និងផ្តល់សេវាយុត្តធម៌ ដល់ប្រជាពលរដ្ឋ ។
លោកបានបន្តាថា ក្រោយពីក្រមព្រហ្មទណ្ទ ក្រមនីតិវិធីព្រហ្មទណ្ទ និងក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណីចូលជា ធរមានមក របត់ការងារផ្នែកវិស័យយុត្ថាធិការ បានប្រែប្រួលយ៉ាងខ្លាំង គឺតំម្រូវឲ្យមានការបំពាក់បំប៉នសមត្ថភាពដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីអនុវត្តច្បាប់ផ្សេងៗ ឲ្យយល់និងមានសមត្ថភាពដើម្បីអនុវត្តការងាររបស់ខ្លួនសមស្របនឹងច្បាប់ថ្មី ហើយជម្រុញឲ្យការប្រតិបត្តិការងាររបស់មន្រ្តីតុលាការគ្រប់ថ្នាក់ផ្នែក ដើម្បីរួមចំណែកទប់ស្កាត់អំពើល្មើសច្បាប់ និងផ្តល់សេវាយុត្តិធម៌ដល់ពលរដ្ឋ តាមកំណែទម្រង់ច្បាប់ និងប្រព័ន្ឋយុត្តិធម៌ ប្រកបដោយ សមភាព សច្ចភាព និងតម្លាភាព ដែលជាការជឿទុកចិត្តលើប្រព័ន្ឋតុលាការ។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាដំបូងខេត្តកំពង់ធំ មានការចូលរួមពីសំណាក់ លោក ឃន សុកល ប្រធានសាលាដំបូងខេត្ត និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ព្រមទាំងព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីតុលាការជាច្រើនរូប កាលពីព្រឹកថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ ២០១៧ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមក របស់សាលាដំបូងខេត្តកំពង់ធំ និងលើកទិសដៅអនុវត្តឆ្នាំ២០១៧។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ផ្តាំផ្ញើរ ឲ្យមន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ យកចិត្តទុកដាក់ ប្រឹងប្រែងបំរើសេវាកម្មយុត្តិធម៌ ប្រកបដោយតម្លាភាព ដែលជាការជឿទុកចិត្តលើប្រព័ន្ឋតុលាការ ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសការងារល្អឆាប់រហ័ស ទាន់ពេលវេលា និងមានគុណភាព ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និរន្តភាព និងសេវាយុត្តិធម៌នៃអង្គភាពរដ្ឋបាលសាលាក្តី និងសហការជាមួយស្ថាប័ន ពាក់ព័ន្ឋ បើកសិក្ខាសាលាថ្នាក់ខេត្ត ដើម្បីផ្សព្វផ្សាយ ដល់ឃុំ ស្រុក ដើម្បីមានវិធានការលើអត្រានុកូលដ្ឋាន ឲ្យបានល្អ។
លោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ឆ្លុះបញ្ចាំងពីឆន្ទះសាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចូលរួមកែទម្រង់អស់ពីសមត្ថភាព ទាំងបញ្ហាប្រឈម ដែលជាប្រធានបទ នៃការដោះស្រាយ និងលើកទិសដៅការងារបន្តពេលលេញនិងត្រឹមត្រូវ និងសុំឲ្យចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីពាក់ព័ន្ឋ អនុវត្តច្បាប់ប្រកបដោយភាពត្រឹមត្រូវ និងផ្តល់សេវាយុត្តិធម៌ដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយ ប៊ុន រដ្ឋា




































