VIDEO ឯកឧត្តម​គន់ ​គីម​ បញ្ជា​ឲ្យ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំដឹក​គ្រឿង​ឈើ​សាង​សង់​ផ្ទះជូនអតីតយុទ្ធជន

0

កំពង់ធំៈ ឯកឧត្តម​គន់ ​គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​  ក្រោយពីបានទទួលព័ត៌មានថា មានអតីតយុទ្ធជន និងជាជនពិការ រស់នៅក្រោមដំបូងខ្ទមដ៏ធ្លុះធ្លាយ តូចចង្អៀតជាមួយក្រុមគ្រួសារ ដែលមានសមាជិក៥នាក់ ទើបបាន​បញ្ជាឲ្យសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ ចាត់ចែង​ដឹក​គ្រឿង​ឈើ​និង​សម្ភារៈ​សម្រាប់​សាង​សង់​ផ្ទះ​ ជូនអតីតយុទ្ធជន​ជា​បន្ទាន់។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា មិនថា នៅគ្រប់ទីកន្លែង ទាំងនៅទីប្រជុំជន និងនៅជនបទ ចុងកាត់មាត់ញក ត្រូវចុះឲ្យដល់មូលដ្ឋានដែលអតីតយុទ្ធជនរស់នៅ ដើម្បីពិនិត្យឲ្យច្បាស់ ទើបដោះស្រាយបានបញ្ហាដែលមានការខ្វះចន្លោះបាន ជាក់ស្តែង នៅរសៀលថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៧ បានចុះទៅភូមិ ពោន ឃុំគគីរធំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ឃុំបឹងល្វា ស្រុកចំការលើ ខេត្តកំពង់ចាមជាមួយ  សហការី អមដំណើរដោយលោកមេឃុំគគីធំដើម្បីចុះសួរសុខទុក្ខអតីតយុទ្ធជនដែលនៅដាច់ស្រយាលឯជនបទ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោយពីបានចុះដល់មូលដ្ឋាន បានជួបអតីតយុទ្ធជន ឈ្មោះ ចាន់ ញ៉ឹប អាយុ៥៥ ឆ្នាំ ជាជនពិការជើងដោយសារជាន់មីនក្នុងសម័យសង្គ្រាមនៅឆ្នាំ១៩៩០ នៅសមរភូមិទិសប៉ៃលិន  មានកូន 3នាក់ និងភរិយា រួមទាំងអស់សមាជិកគ្រួសារចំនួន5នាក់រស់នៅក្នុងខ្ទមតូចចង្អៀត ធ្លុះធ្លាយ តែលោក ចាន់ ញ៉ឹប និងក្រុមគ្រួសារប្រាថ្នាចង់បានផ្ទះតូចសមរម្យមួយខ្នងរស់នៅដូចគេដូចឯង តែគាត់គ្មានលទ្ឋភាពធ្វើទៅបាន  ទើបបានរាយការណ៍ជូន ឯកឧត្តម​គន់ ​គីម​ បញ្ជា​ឲ្យ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំដឹក​គ្រឿង​ឈើ​សាង​សង់​ផ្ទះជូនអតីតយុទ្ធជន​តែម្តង។

ក្នុងឳកាសនៃការចុះសួរសុខទុក្ខ ក្រុមការងារបានផ្តល់ជូនគាត់នូវ អង្ករ 25គីឡូក្រាម មីយើងមួយកេស ទឹកត្រី មួយយួរ ទឹកស៊ីអ៊ីវ មួយយួរ និងថវិកាចំនួន100.000រៀល ហើយនៅថ្ងៃទី៩  ខែកុម្ភះ ​និង​ចាត់ចែង​សហការីដឹកឈើ​ និង​គ្រឿង​សម្ភារៈ​សម្រាប់​សាង​សង់​ផ្ទះ​ ដែល​ជាអំណោយ​ដ៍ថ្លៃថ្លារបស់សម្តេចតេជោ​ហ៊ុន ​សែន​ ដើម្បី​សាងសង់​ផ្ទះឲ្យបាន​សមរម្យ​ជូន​គាត់​  ។

​  ដោយ  ប៊ុន  រដ្ឋា