មានជំងឺតេតាណុសទៅបង់សំណាង់ម្នាក់ឯងប្រកាចស្លាប់ក្នុងទឹក

0

Kim Panha:
ភ្នំពេញ៖បុរសមានជំងឺតេតាណុសម្នាក់ទៅបង់សំណាញ់ប្រកាច់ធ្លាក់ចូលទឹកជាប់និងសំណាញ់ស្លាប់យ៉ាងអាណោចអាធម

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១៧ត្រង់ចំណុចស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិស្ពានថ្មសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ។
យោងតាមសាក្សីដែលបានឃើញហេតុការបានឲ្យដឹងថាបន្ទាប់ពីបាត់ជនរងគ្រោះប្រហែលមួយម៉ោងមានការសង្ស័យក៏នាំគ្នាដើររកទៅដល់កន្លែងកើតហេតុខាងលើក៏បានប្រទះឃើញដៃជនរងគ្រោះជាប់និងសំណាញ់នៅក្នុងទឹកក៏បាននាំគ្នាលើកឡើងហើយនិងធ្វើចលនាសង្ក្រោះបឋមតែអកុសល់ជនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សពបុរសខាងលើមានឈ្មោះទូចមុន្នីរត្ន័អាយុ២៩ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅភូមិកើតហេតុខាងលើ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពបុរសខាងលើបានសន្និដ្ឋានថាសពខាងលើពិតជាលងទឹកស្លាប់ពិតប្រាកដមែនពុំមែនជាករណីឃាតកម្មនោះទេ
ហើយសពខាងលើត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ដោយ៖បក្សីចាំក្រុង