Kim Panha:ភ្នំពេញ. ជនសង្ស័យជាចោរសកម្មមួយក្រុមមានគ្នា៤នាក់ចូលគាស់តូបជួសជុលនិងលក់គ្រឿងបន្លាស់ទូរសព្ទ័យកអស់រលីងយកទៅបាត់បានមួយថ្ងៃពេលយកទៅលក់ត្រូវសមត្ថ
កិច្ចប៉ុស្តិចោមចៅឃាត់ខ្លួនបាននៅវេលាម៉ោង ៩និង០៥យប់ថ្ងៃទី៨កុម្ភះ ២០១៧ នៅចំណុចក្នុងផ្សារវីនមីងក្បែរកន្លែងកើតហេតុ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ ទី១
-ឈ្មោះ អែម លាងគា ភេទប្រុសអាយុ ២១ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅកើតហេតុខាំងលើមានស្រុកកំណើតនៅស្រុកឧដុងខេត្តកំពង់ស្ពឺឺ។ទី២-ឈ្មោះណយ សាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជួសជុលទូរស័ព្ទស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ទី៣-ឈ្មោះគា ហ្វីុណូ ភេទប្រុស អាយុ៣៧ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅខេត្តតាកែវ។
ទី៤-ឈ្មោះសៅ វេង ហាក់ អាយុ១៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកសំរោងខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី៨ កុម្ភះម្ចាស់តូបមកចាក់សោរបើកតូបដូចសព្វ
ដងក្រោយពេលបើកទ្វារតូបហើយនោះស្រាប់
តែឃើញបាត់របស់របរគ្រឿងបន្លាស់ខ្ទេចខ្ទីគ្មានសល់មានដូចជាកាស់÷ឆ្នាំងសាក៥០
កាស់៤០ និងគ្រឿងបន្លាស់ទូរស័ព្ទមួយចំនួន
ធំទៀត។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះ មានបងប្អូនជាអ្នកលក់និងជួសជុលទូរស័ព្ទច្រើននិងបានដើរផ្តែផ្តាំថាបើឃើញមានអ្នកណា យកគ្រឿង
បន្លាស់ទូរស័ព្ទទៅលក់ជួយទាក់ទងទៅរូបជនរងគ្រោះផង គេនិងប្តឹងសមត្ថកិច្ចមកចាប់ លុះដល់ម៉ោងកើតហេតុខាងក៏មានជនសង្ស័
យ៤នាក់ដើរយករបស់ដែលលួចបានយកទៅលក់ ក៏បងប្អូនរបស់គេ លួចទូរស័ព្ទតេមកសម
ត្ថកិច្ចកិច្ចប៉ុស្តិចោមចៅធ្វើការឃាត់ខ្លួនជនស
ង្ស័យបានទាំង៤នាក់នោះតែម្តងនិងដកហូត
វត្ថុតាងម៉ូតូហុងដាC១២៥ពណ៍ខ្មៅស៊េរី០៤
ឡើងសេរី០១១ អត់ស្លាកលេខមួយគ្រឿង
និងគ្រឿងបន្លាស់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិចោមចៅកសាងសុំណុំរឿងចាត់ការតាមនិតិវិធី
ច្បាប់៕



































