បុរសម្នាក់គិតខ្លីបញ្ចប់ជីវិតខ្លួនឯងព្រោះតែបញ្ហាបន្តិចបន្តួច

0

​​​​​​ដោយ ណូ​ ចាន់ណា
(ខេត្តកណ្តាល) បុរសម្នាក់បានចងកសម្លាប់ខ្លួនហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៨ ខែកុម្ភះ​ ឆ្នាំ២០១៧ វេលាម៉ោង០៨h០០នាទី ស្ថិតនៅចំណុចផ្ទះឈ្មោះសែម បូរីភេទប្រុសអាយុ២៦ឆ្នាំ ភូមិ

ឫស្សីដាច់ ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះដែលចងក សម្លាប់ខ្លួនមាន ឈ្មោះសែម បូរី ភេទ ប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែរ ភូមិឫស្សីដាច់ ឃុំព្រែកអំបិលស្រុកស្អាង​​ ​។
​​តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា
នៅថ្ងៃទី០៧ខែកុម្ភះឆ្នាំ២០១៧ឈ្មោះសែម បូរី បាននិយាយ ប្រាប់ម្តាយឈ្មោះម៉ម វុធ ថាឲ្យទិញអាត្រាក់ទរ័ភ្ជួរដីមួយមកពេលនោះម្តាយនិយាយថាយើងអត់លុយទេបានលុយពីណាហើយឈ្មោះសែម បូរី មិននិយាយអ្វីឡើយតែឈ្មោះសែម បូរីនេះបន្តផឹកស្រាស្រវឹងខ្លាំងដល់ម៉ោងប្រហែល៧យប់ ឈ្មោះសែម បូរិរករឿងម្តាយយ៉ាងខ្លាំងមិនអាចនៅផ្ទះបានពេលនោះម្តាយម៉ម វុធទៅដេកផ្ទះក្មួយឈ្មោះសែម ចាន់ឡេង ភេទ ប្រុសអាយុ ២៨ ឆ្នាំផ្ទះជិតគ្នា។
-លុះព្រឹកឡើងនៅថ្ងៃទី០៨ខែ០២ឆ្នាំ២០១៧វេលាម៉ោង៨ព្រឹកទើបម្តាយឈ្មោះម៉ម វុធទៅផ្ទះឃើញផ្ទះបិតទ្វារដាក់កន្លឹះខាងក្នុងរួចស្រែកហៅមិនលឺ ឆ្លើយក៍ហៅបងប្អូនគាស់ទ្វារ ស្រាប់តែឃើញឈ្មោះ បូរីចងកនៅនឹងធ្នឹមផ្ទះស្លាប់បាត់
ទៅហើយបានរាយការណ៍ដល់សមត្ថកិច្ចប៉ុស្តិព្រែកអំបិល កម្លាំងប៉ុស្តិ កម្លាំងជំនាញបច្ចេកទេសស្រុក-ក្រុមប្រឹក្សា ឃុំនិងគ្រូពេទ្យឃុំបានធ្វើការពិនិត្យសព មិនឃើញមាន ស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយក្រៅពីមានស្នាមត្រង់បំពង់ក។