​ពី​ធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី​

0

មណ្ឌលគីរី ​ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ចូលកាន់​តំណែង​ក្រុំ​ប្រឹក្សា​ខេត្ត​នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី​នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤​។ ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ផងដែរ​។​

​ក្នុង​ឳ​កាស​នោះ ឯកឧត្តម​អេង ប៊ុន​ហ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បានធ្វើ​របាយការណ៍​បញ្ជា​ក់​អោយដឹងថា ក្នុង​ក្រុមប្រឹក្សា​អាណត្តិ​ទី​១ គណៈ​អភិបាល មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បានរួម​សាមគ្គី​សហការគ្នា​ល្អ​ក្នុងការ​ក៏​សាង​និង​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី​ឲ្យ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​។

​ឯកឧត្តម​បាន​បញ្ជាក់ថា កា​រីកចំរើន​ទាំងនោះ​រួមមាន ការផ្តល់សេវា​សាធ​រណៈ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច​នៅ​មូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នាៗ ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា​សន្តិសុខសម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​២​នេះ​ផងដែរ​។​ ​

មានប្រសាសន៍​ចូលរួម​ក្នុង​ពិធី​នោះ ឯកឧត្តម អ៊ឹម ឈុនលឹម បាន​កោតសរសើរ​ចំពោះ​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី​ដែល​ទទួលបាន​ការគាំទ្រ ដើម្បី​បំពេញការងារ​ក្នុង​ក្រុមប្រឹក្សា​អាណត្តិ​តី​២​នេះ ព្រមទាំង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមប្រឹក្សា​ដែល​ទទួល ភារៈកិច្ច​សំរាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​ផងដែរ​។​ ​

ដើម្បី​ទទួលជោគជ័យ​ក្នុង​ការងារ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ឲ្យ​ខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​សមត្ថកិច្ច​ក្រប់​លំដាប់ថ្នាក់ ដោយ​ឈ​លើ​មូលដ្ឋាន​នៃ​កា​រលើ​កម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោរព​គោលការណ៍​នាៗ​របស់​រដ្ឋ សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។Screenshot_2014-06-06-17-07-29Screenshot_2014-06-06-17-06-45 Screenshot_2014-06-06-17-07-21