ខេត្តព្រះសីហនុ៖ការសំណូមពរនេះបានធ្វើឡើងមន្ទាប់ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញសេចក្តីសម្រេច ចុះថ្ងៃទី០៩ឧសភា ឆ្នាំ ២០២៥ផ្អាករាល់ការអនុញ្ញាត និតីវិធីចុះបញ្ជីដីធ្លី ការចរន្ត ឯកសារគ្រប់ប្រភេទនិងការធ្វើសកម្មភាពក្នុងទីតាំងដីវិវាទនៅចំណុចតំបន់អូរដំរីទាំងមួលតាមគ្រប់រូបភាព រហូតដល់មានការសម្រេចថ្មី។
បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា(តំបន់អូរដំរី)នេះគឺស្ថិតក្នុងភូមិលេខ ៣សង្កាត់លេខ១ ក្រុង ព្រះសីហនុ មិនមែនស្ថិតនៅក្នុងភូមិលេខ ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវនោះទេ ដូចនេះបុគ្គល់ណាប្រើប្រាស់ ឯកសារកាន់កាប់ដីធ្លីដែលបញ្ជាក់ថា ស្ថិតក្នុងភូមិលេខ ៤ ឃុំអូត្រេះស្រុកស្ទឹងហាវ គួរទៅរកដីនៅតំបន់ នោះទៅ ពីព្រោះព្រំប្រទល់ ដីរវាង ភូមិលេខ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ វាខុសគ្នា ឆ្ងាយណាស់ និងតំបន់អូរដំរី ស្ថិតក្នុង ភូមិ លេខ ៣សង្កាត់លេខ ១ក្រុងព្រះសីហនុ ហើយបើគិតពីគំម្លាតគ្នា ប្រហែល៥ទៅ៦គីឡូម៉ែត្រឯណ្ណោះ ។
ជាក់ស្តែងដី របស់លោក លី ហុង ស៊ិន បើតាមការបញ្ជាក់ជាផ្លូវការ របស់ ឯកឧត្តម លឹម វ៉ាន់ មន្រ្តីជាន់ខ្ពស់របស់ ក្រសួងរបចំដែនដីនគរូបនីយកម្មនិងសំណង់ លិខិតលេខ ១៤៣៣ចុះថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៦ ដីរបស់ លោក លីហុង ស៊ីន ដែលប្រមួលទិញដោយ (លោក សៅ យាង) តាំងពីឆ្នាំ ១៩៩៣នោះគឺ ស្ថិតនៅចំណុចភ្នំ ត្រងោល ក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយមិនពាក់ព័ន្ធនឹងដីតំបន់អូរដំរីនោះទេ គឺនៅដាច់ស្រឡះ ឆ្ងាយពីគ្នា។
ជាមួយគ្នានេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានក៏បានចាត់មន្រ្តីជំនាញចុះ ពិនិត្យ ស្រាវ ជ្រាវឃើញផងដែរ និងដោយផ្អែកលើផែនទីគោលឋានលេខាឆ្នាំ១៩៩៧ និងផែនទីរដ្ឋបាលខេត្តព្រះសីហនុ ដែលមានចុះហត្ថលេខាពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងមានការឯកភាពពីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០០៨ ឃើញថា ព្រំប្រទល់រដ្ឋបាលរវាងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ គឺនៅត្រង់ចំណុចបឹងទឹកសាប ចំពោះការបញ្ជាក់របស់លោកស៊ិន សឿន ថាព្រំប្រទល់រដ្ឋបាលរវាងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ នៅ ត្រង់ចំណុចស្ពានព្រែកត្រែងនោះ គឺពុំទាន់មានការឯកភាពពីក្រសួងមហាផ្ទៃនៅឡើយទេ។ទោះបីព្រំប្រទល់ រដ្ឋបាលរវាងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ នៅត្រង់ចំណុចបឹងទឹកសាប ឬនៅត្រង់ចំណុចស្ពានព្រែក ត្រែង ក៍ដោយ ក៍ទីតាំងដីតំបន់អូរដំរី ស្ថិតនៅភូមិ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ដដែល។សរុបសេចក្តីមក ករណីដីតំបន់អូរតំបន់បើតាមការសង្កេត ម្ចាស់ដីស្របច្បាប់នៅទីនោះ បើពិនិត្យលើទិដ្ឋភាពច្បាប់មិនអាចយកទីតាំងនេះទៅប្រឌិតអង្គហេតុបង្កើតរឿងទំនាស់ធ្វើឲ្យប្រជាពលរដ្ឋមិនអាចចេញបណ្ណបាននោះទេ។ប្រជាពលរដ្ឋម្ចាស់ដីឡូតិ សុទ្ធស៊ឹងតែមានប្រវត្តិមនុស្ស ប្រវត្តិដីកាន់កាប់តាមការអនុញ្ញាតិរបស់ច្បាប់ភូមិបាល ពេលមានការរំលោភទន្ទ្រានកាន់កាប់ត្រូវបានម្ចាស់ដីប្តឹង ហើយអនុវត្តសាលក្រមស្ថាពរប្រគល់ឲ្យម្ចាស់គ្រងគ្រងចាត់ចែងតាមការអនុញ្ញាតិដោយច្បាប់រួចរាល់អស់ហើយ។ក្រៅពីនោះគ្មានទំនាស់ប្រជាពលរដ្ឋគ្រប់គ្រងជាប់លាប់ មានការទទួលស្គាល់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋដោយភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថិតក្នុងឧបសម្ព័ន្ធផែនទីគ្រប់គ្រងរដ្ឋបាល មិនមានរំលោភបំពានអំណាចរដ្ឋបាលដទៃទេគឺផ្អែកលើព្រះររាជក្រឹត្យ អនុក្រិត្យ រួមទាំងបណ្ណកម្មសិទ្ធចុះបញ្ជីនៅអង្គភាពសុរិយោដីផងដែរ។ ប៉ុន្តែបើមន្ត្រីមន្ទីរសុរិយោដីខេត្ត យកបណ្ណស្លាបមាន់ក្នុងឆ្នាំ១៩៩៣ រួមទាំងក្រុម១៤៩ដែលដឹកនាំដោយមនុស្ស១ក្រុម ដែលត្រូវបានសមត្ថកិច្ចរកឃើញថាខុសច្បាប់ហើយ ប៉ុន្តែបុគ្គលជាមន្ត្រីនៅតែការពារទាក់ទាញក្រុមនោះមកធ្វើរបាយការណ៍ថាជាការទំនាស់នៅតបន់អូរដំរីមានការស្មុគស្មាញថែមទាំងបានដឹងថាក្រុមទាំងអស់នោះគ្មានវត្តមានច្បាស់លាស់មិនដឹងថានៅទីណាមកពីណា ។ គ្រាន់តែយកសំអាងផ្តិតមេដៃគូរភាគីគ្មានឯកសារយោង ដែលមានទីតាំងនៅស្រុកស្ទឹងហាវមកចង្អុលដីលើដីឡូតិប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ទាំងគ្មានពាក់ព័ន្ធទំនាក់ទំនងជាប់ព្រំដី និងឯកសារកត្តិយុត្តិបញ្ជាក់ជាអតីតរដ្ឋបាលស្រុកស្ទឹងហាវពីមុនមកនោះទេ។ ចំណែកឈ្មោះ លី ហុងស៊ីន គ្រាន់តែមានអង្គហេតុផ្សេងជាមួយក្រុម១៤៩គ្រួសារខ្យល់ មិនពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ក្រុម២១ពីមុនមកទេ ហើយក៏មិនដែលមានវត្តមាន កាន់កាប់ប្រើប្រាស់ដីធ្លី ស្តិតក្នុងតំបន់អូរដំរីផងដែរ គ្រាន់តែឲ្យមន្ត្រីសុរិយោដីរកដីឲ្យដោយសាសំឡឹងឃើញទីតាំងរបស់ប្រជាពលរដ្ឋអាចមានសក្តានុពល អាចទាញយកផលប្រយោជន៍ក៏យកបណ្ណមកបន្លំផ្គុំធ្វើរបាយការណ៍ជាន់ពាសវាលពាសវាលរំលោភសិទ្ធកាន់កាប់តាមច្បាប់របស់ពលរដ្ឋ ដែលផ្ទុយស្រលះពីគ្នា។ករណីនេះត្រូវបានរដ្ឋបាលឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចេញលិខិតជូនដំណឹងនិរាករណ៍រាល់លិខិតរដ្ឋបាលឃុំអូរត្រេះយកទៅបង្កើតប្រធានបទបង្កទំនាស់រំលោភដីប្រជាពលរដ្ឋភូមិ៣សង្កាត់១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺមិនពាក់ព័ន្ធនិរាករណ៍ចោលទាំងស្រុង។បញ្ហានេះប្រជាពលរដ្ឋបានប្តឹងលទ្ធផលក្រសួងបានឆ្លើយបញ្ជាក់រួចហើយប៉ុន្ដែមន្ត្រីសុរិយោដីទាំងនោះនៅតែមិនយកច្បាប់មកអនុវត្ត ហាក់បីដូចជាដើរតួនាទីជាគូរទំនាស់ដើម្បីផលប្រយោជន៍ផ្ទាល់របស់ក្រុមខ្លួន។
ទោះបីយ៉ងណាក៏ដោយប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងពិនិត្យ មើលបញ្ហារនេះឡើងវិញ ប្រកប់ដោយភាពយុត្តិធម៏បំផុត តាមផ្លូវច្បាប់ ហើយបើពិនត្យ ឃើញថា បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដីជិត១០០០ក្បាល់ដី មានកំហុសព្រោះតែការគ្រប់គ្រង ដីកម្មសិទ្ធិខ្លួនឯង សូមក្រសួងចាត់តែងតាមច្បាប់ទៅចុះ តែ បើរកឃើញថា ប្រជាពលរដ្ឋមានភាពត្រឹមត្រូវស្របតាមច្បាប់ភូមិបាល សូមមេត្តាផ្តល់បណ្ណកម្មសិទ្ធិឲ្យផង។ជាចុងក្រោយប្រជាពលរដ្ឋក៏បានសំណូមពរបន្ថែមមួយទៀតទៅដល់ក្រសួង រៀបចំដែនដីសូម ធ្វើការ បញ្ជាក់ឲ្យបានច្បាស់លាស់ ផងដែរ ពាក់ព័ន្ធពាក្យថាទីតាំងតំបន់អូរដំរីនេះពីមុន ស្ថិត ក្នុង ភូមិលេខ ៤ ឃុំ អូត្រេះ ស្រុកស្ទឹងហាវ បច្ចុប្បន្ន ស្ថិតនៅភូមិ លេខ ៣ សង្កាត់ លេខ ១ ក្រុងព្រះសីហនុ តើបញ្ហារនេះមានអ្វីយកមកសំអាងជាផ្លូវច្បាប់ទេ សូមយកមកបង្ហាញ ជាសាធារណៈផង ពីព្រោះបញ្ហារវិវាទ តំបន់អូរដំរីគឺផ្តើមចេញពីពាក្យប៉ុន្មានឃ្លាដែលហូរចេញពីចុងប៊ិច របស់ មន្រ្តីដែលជំនាញខាងរកផលប្រយោជន៏ ៕
នាគសមុទ្រ