ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥នេះបានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងភ្លាមៗចេញទៅក្រុងកោះរ៉ុង ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ ឈាម ធ្ងន់ធ្ងរដោយសាររលូតកូន ដើម្បីដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។
អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៏ឲ្យដឹងថាស្រ្តីខាងលើមាន ឈ្មោះ ច្រឹក ឈូក អាយុ ២៥ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីរងគ្រោះត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាម រថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕
នាគសមុទ្រ