Kim Panha:
ភ្នំពេញ…នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះដែរ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ តំណាងលោក ប៉ឹល
កុសល អភិបាលខណ្ឌ និងមានការចូលរួមពី នគរបាលប៉ុស្តិ៍និងខណ្ឌ
កម្លាំងកងរាជអាវុធមូលដ្ឋានខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌសែនសុខ ជាច្រើននាក់ទៀត ដោយមានការបញ្ជាពីលោក ប៉ឹល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខ ចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសគ្រឿងញៀន នៅតំបន់មុខ មន្ទីរពេទ្យព្រះកុសុមៈ ហៅ (ពេទ្យលោកសង្ឃ)ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ មនុស្សប្រុស ស្រី ចំនួន ១២នាក់ក្នុងនោះស្រីម្នាក់ ដកហូតថ្នាំញៀន មួយកញ្ចប់តូច។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព និងជាពិសេស ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរយះពេល ១ខែ គឺខែកុម្ភៈ ឆ្នាំ២០១៧នេះ ធ្វើយ៉ាងណាឲ្យបទល្មើសគ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូកនេះ លុបបំបាត់អស់ទាំងស្រុង ហេតុដូច្នេះហើយ អាជ្ញាធរខណ្ឌសែនសុខ ដែលដឹកនាំដោយលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ តែងតែណែនាំទៅដល់កងកម្លាំងទាំងអស់ក្នុងខណ្ឌ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ។ ដោយ៖បក្សីចាំក្រុង



































