កំពង់ធំៈ ដើម្បីឲ្យក្លាយខ្លួនជាអ្នកដឹកនាំល្អ ក្នុងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ត្រូវមានលលក្ខណៈសម្បត្តិ៥យ៉ាង សម្រាប់នាយទាហាន និងជាគំរូល្អដល់ពលទាហាន ក្នុងការអនុវត្តតួនាទីនិងភារកិច្ចបំរើជាតិ សាសនាព្រះមហាក្សត្រ ចំបាច់ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ។
កិច្ចប្រជុំពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ត្រូវបានចូលពីសំណាក់ នាយសេនា ធិការ នាយការិយាល័យ និងវរៈសេនាតូច គ្រប់កងឯកភាព ចំនួន៨៥នាក់ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីគោរពនូវបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត និងបទបញ្ជារបស់យោធភូមិទី៤ ក្នុងការចូលអនុវត្តតាមតួនាទី ដែលបានផ្តោតសារៈសំខាន់ទៅលើលក្ខណៈសម្បត្តិ៥យ៉ាងរបស់នាយទាហាន។
ឯកឧត្តម ឧត្តសេនិយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ពីលក្ខណៈសម្បត្តិ ទី១ មេបញ្ជាការត្រូវមានសមត្ថភាព វាងវៃ ប្រតិកម្មរហ័ស និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរ៉ឹងមាំទី២ មេបញ្ជាការត្រូវដាច់ខាតច្បាស់លាស់ក្នុងការដោះស្រាយគ្រប់យថាហេតុ និងទទួលជោគជ័យជំនះគ្រប់កាលៈទេសៈទី៣ មេបញ្ជាការត្រូវមានវិទ្យាសាស្រ្ត ច្នៃប្រឌិតចិញ្ចឹមទ័ព ឲ្យបានល្អប្រសើ មិនគេងបំបាត់គោលរបបរបស់ពលទាហាននិងជួយរៀបចំជីវភាពគ្រួសារនាយទាហាន ពលទាហានឲ្យបានល្អ ប្រសើរ ទី៤ មេបញ្ជាការត្រូវសហការនិងសាមគ្គីល្អជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរនៅមូលដ្ឋាន ទី៥ មេបញ្ជាការត្រូវមានការទំនាក់ទំនងល្អ និងសហប្រតិបត្តិការជាមួយបរទេសបានល្អតាមសមត្ថភាព ។
ឯកឧត្តម ឧត្តសេនិយ៍ត្រី សោម ស៊ុន បានសង្កត់ធ្ងន់ទៅលើ កិច្ចប្រជុំដែលបានផ្តោតទៅលើ ការពង្រឹងគោលនយោបាយការនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្តិភាពទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល ដែលជាការទប់ស្កាត់នូវបទល្មើសផ្សេងៗ និងចូលរួមការពារលុបបំបាត់ការជួញដូរនិងចែកចាយគ្រឿងញៀននៅតាមមូលដ្ឋាន តាមបទបញ្ជារបស់ថ្នាក់ដឹកនាំដែលពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ ២០១៧។
ដោយ ប៊ុន រដ្ឋា




































