VIDEO ផ្ទះលើកទី២៥ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនអតីតយុទ្ធជន

0

កំពង់ធំៈ អតីតយុទ្ធជន ដែលជួបប្រទះនឹងភាពខ្វះខាតទីជម្រកស្នាក់នៅ ត្រូវបានទទួលផ្ទះមួយខ្នង ដែលជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានជួយដល់អតីតយុទ្ធជន គ្រប់ទិសទី មិនថាទីក្រុង ជនបទ ចុងកាត់មាត់ញក និងបានចាត់ទុកជាវរៈជនដ៏អង់អាចក្លាហានហ៊ានពលីជីវិតដើម្បីជាតិ។

ខ្នងផ្ទះលើកទី២៥ ដែលត្រូវបានផ្តល់ជូនអតីតយុទ្ធជន ដែលមានជីវភាពក្រីក្ររ ពិតប្រាកដ តាមរយះសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅវេលាម៉ោង ៨,១៥នាទីព្រឹកថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០១៧ ដឹកនាំ​ដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត រួមទាំងសហការី ប្រគល់ផ្ទះថ្មី ជូនអតីតយុទ្ឋជន (ជាជនពិការ) ឈ្មោះ ខោល ឆឹម អាយុ៦២ឆ្នំា​ មាន​កូន​នៅ​ក្នុង​បន្ទុក៥នាក់ក្នុងចំណោមកូន មាន​បួសជាព្រះសង្ឃ​មួយអង្គ រស់នៅភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលបានចំណាយថវិការក្នុងការសាងសង់អស់ ៤.៦៨០.០០០ រៀល ។

លោក ខោល ឆឹម បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសដល់អតីតយុទ្ឋជន  ក្នុងនាមអតីតយុទ្ឋជនមួយរូប ខ្ញុំសូមបួងសួង សូមឲ្យទេវត្តានិងវត្ថុសាកសិទ្ឋក្នុងលោកតាមជួយបីបាច់ថែរក្សាសម្តេចនិងក្រុមគ្រួសារគ្រប់ពេលវេលា នឹងសូមជូនពរដល់សម្តេចឈ្នះឆ្នោតគ្រប់អណត្តិ ដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍន៏បន្តទៅទៀត  ក្នុងឱកាសនេះដែរក្រុមការងារបានជួយឧប្ថម្ភគាត់បន្ថែមនូវ អង្ករ២៥គីឡូក្រាម មីយើងមួយកេស​ទឹកស៊ីអ៊ីវមួយយួរ និងទឹកត្រីមួយយួរ ព្រមទាំងថវិការចំនួន១០០,០០០ រៀល ។

ដោយ  ប៊ុន  រដ្ឋា