ខេត្តរតនគិរី៖ បន្ទាប់ពីតម្លៃដំឡូងមីកំពង់ធ្លាក់ថ្លៃ នាំឲ្យប្រជាកសិករដាំដំឡូងមី ប្រឈមមុខនឹងការជំពាក់លុយពីធនាគារជាតិរីឯឈ្មួញរកស៊ីទិញលក់នឹងដំឡូងមីក៏បានត្អូញត្អែរផងដែរពីការប្រឈម
នឹការខាតបង់ពីព្រោះរងការទារលុយពីមន្រ្តីនៃអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តឲ្យពួកគាត់លែងចង់ទិញដំឡូងមីតទៅទៀតហើយ។
ឈ្មួញកណ្តាលដែលតែងប្រមូលទិញដំឡូងមីតាមចម្ការរបស់ប្រជាកសិករទៅលក់នៅទីផ្សារឯប្រទេសវៀតណាមនោះបាននាំគ្នាបញ្ចុះតម្លៃថែមទៀតដោយសារខាងមន្រ្តីនៃអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តដាក់ប៉ារ៉ាស់ប្រចាំការនៅទីរួមស្រុកអូរយ៉ាដាវ ដោយតម្រូវឲ្យពួកគាត់បង់លុយដូចជារថយន្តចំណុះ៥តោន ក្នុង១គ្រឿង៣ម៉ឺនរៀល និងរថយន្តធុនធំ៥ម៉ឺនរៀលផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ ពួកគាត់ក៏ត្រូវលុយបង់ឲ្យកម្លាំងសមត្ថកិច្ច៤ស្ថាប័នទៀត ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវមានថ្លៃកាហ្វេនិងថ្លៃគុយទាវទៀតផងយ៉ាងហោចណាស់ពី ៥ទៅ៦ម៉ឺនរៀល ក្នុង១គ្រឿង។
ឈ្មួញកណ្តាលម្នាក់ឈ្មោះ ប៊ុត សំអាត បានប្រាប់ឲ្យដឹងថា តម្លៃដំឡូងមីនៅប្រទេសវៀតណាមទើបតែឡើងថ្លៃបន្តិចបន្តួច ក្នុងរយៈពេល៣ទៅ៤ថ្ងៃនេះ គឺបាន៥០០រៀល ទៅ៥៣០រៀល ក្នុង១គីឡូក្រាម ដោយសប្តាហ៍កន្លងទៅ បានតែ៤៦០ទៅ៤៧០រៀល តែប៉ុណ្ណោះ។
លោក ប៊ុត សំអាត បានបន្ថែមទៀតថា ពួកគាត់ដើរប្រមូលទិញតាមចម្ការ ៤៣០ទៅ៤៤០រៀល ក្នុង១គីឡូក្រាមទៅហើយ ជួនកាលដឹកដល់វៀតណាមដំឡូងមីស្រក ត្រូវខាតដើមទៀតផង ហើយការទិញដំឡូងមីដឹកកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទៅលក់នៅប្រទរសវៀតណាម ត្រូវចំណាយលុយច្រើនជាងដឹកទៅលក់ចេញតាមច្រកទ្វារអន្តជាតិខេត្តក្រចេះ និងខេត្តត្បូងឃ្មុំដែលមានចម្ងាយផ្លូវឆ្ងាយ។
ប្រភពព័ត៌មានមួយផ្សេង ទៀតបានប្រាប់ដែរថា ក្រុមអនុគណៈកម្មាធិការខាងលើនេះ កំពុងត្រូវប៉ាន់ខ្លាំងណាស់រាល់ថ្ងៃ សូម្បីតែកូនរថយន្តកាមរី ដឹកឈើឆ្លងកាត់ក៏មិនត្រូវ លើកលែងឲ្យដែរ ក្រោមរូបភាពកន្ទេលធំបន្លំដេក។
ទាក់ទិនទៅនឹងក្រុមការងារអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី តម្រូវឲ្យបង់ថ្លៃបាយទឹកមានតម្លៃខ្ពស់នេះដែរ ៕ដោយ: យក្ខឡោម



































