Kim Panha:
ភ្នំពេញ៖ ចោរ ហា រយ ម្នាក់ដែលតែតែលួចស្បែកជើងលោកនិងអារ្យចានៅក្នុងភូមិសាស្រវត្ត ទួល សុភាខួន ត្រូវបានប្រជាពលរដ្ឋចាប់បានជាក់ស្តែងពេលកំពុងធ្វើសកម្មភាពប្រមូលស្បែកជើង ហើយក៏ប្រគល់ទៅ
អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ខែកុម្ភ: ឆ្នាំ២០៧ នៅក្នុងវត្ត ទួលសុភាខួន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ តន់ សារុំ អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិពឹង ឃុំពឹង ស្រុកក្រូចឆ្មា ខេត្តកំពុងចាម។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើគឺបានលួចយកស្បែកជើងលោកអារ្យចានៅក្នុងវត្តនេះជារឿយមិនដែលចាប់ទេធ្វើអោយអារ្យចា ម្នាក់ៗព្រួយបារម្ភក្លាយបាត់ស្បែកជើងណាស់តែពេលនេះត្រូវបានប្រជាពលរដ្ឋចាប់បានហើយ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីធ្វើការអប់រំ។



































