កំពង់ស្ពឺ ៖ កំលាំងសមត្ថកិច្ចចម្រុះបានបំបែកសំណុំរឿងករណីខ្មាន់កាំភ្លើងបាញ់អ្នកបើកបរគោយន្តដឹកកូនឈើខ្លុងស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសរត់គេចទាំងព្រលឹងចុងសក់នោះ គិតត្រឹម ម៉ោង ២០ និង
៣០នាទីយប់ ថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០១៧ បានរឹបអូសសម្ភា:យោធាមួយចំនួន និងបន្តរុករកឃើញអាវុធ AK47 មួយដើមព្រមទាំងកាទូសៀដែលលាក់ទុកក្នុងព្រៃក្រោយពីឃាត់ខ្លួនមនុស្ស ៤នាក់ដែលបានឃាត់ខ្លួន ។ 
សមត្ថកិច្ចបានបង្ហើបថា ក្រោយពីកើតមានករណីបាញ់អ្នកបើកគោយន្តដឹកឈើស្លាប់ និងរបួសនៅយប់ថ្ងៃទី ៩ ខែកុម្ភ: រហូតដល់ម៉ោង ៩ និង ៣០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ ដោយមានការចង្អុលបង្ហាញពីសាក្សី(សុំលាក់ឈ្មោះ)មុខរបរលក់ដូរមានទីលំនៅកន្លែងកើតហេតុប្រាប់ថាឃើញរថយន្ត ១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ផ្ទែមេឃមានជិះគ្នា ២ ទៅ ៣នាក់ជាសន្តិសុខរបស់ក្រុមហ៊ុន H-L-H បានទៅឃាត់គោយន្តដឹកឈើកូនឈើ ២គ្រឿងទើបកំលាំង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ នឹង នគរបាលខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យជាសន្តិសុខចំនួន ៣នាក់ និងប្រពន្ធសន្តិសុខ ១នាក់ជារួមដំណើរជាមួយគ្នា ។ ប្រភពបន្តថា ជនសង្ស័យទាំង ៤នាក់ មានឈ្មោះទី១-លោក អនុសេនីយ៍ឯក ឈន វុទ្ធី ភេទ
ប្រុស អាយុ ៣៧ឆ្នាំ ជាមន្ត្រីយោធា នៅអង្គភាពវរះការពារអង្គរក្ស កងពលតូច៧០(E70) និងជាប្រធានសន្តិសុខ
ក្រុមហ៊ុនH-L-H មានទីលំនៅផ្ទះលេខ
៦៦ ផ្លូវ ២០០ ភូមិ៦ សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ទី២-ឈ្មោះ កែវ វណ្ណា ភេទប្រុសអាយុ ៣៧ឆ្នាំ មុខរបរអនុប្រធានសន្តិសុខក្រុមហ៊ុន H-L-Hមានទីលំនៅផ្ទះលេខ ៣៧៥ ក្រុម៦ ភូមិព្រៃទាល់ សង្កាត់ស្ទឹង
មានជ័យ ខ័ណ្ឌមានជ័យ ទី៣-ឈ្មោះ ដួង ពៅ ភេទប្រុសអាយុ ៥៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន H-L-H មានទីលំនៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី៤-ឈ្មោះ ជេង ចំប៉ី ភេទស្រីអាយុ ២៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពបន្តថា ដោយមានការសម្របសម្រួលពី លោក កែវសុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ កំលាំងសមត្ថកិច្ចបានធ្វើការឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យ ៤នាក់ និងរថយន្តចំនួន ២គ្រឿងទៀតបានដកហូតសម្ភារះជាវត្ថុតាងរួមមាន ៖ ១-ខោប៉ារ៉ាក្រឡាធំ ២ នឹងអាវក្រឡាធំ ៤,ទី២-ផាវគ្រាប់បែក ៦កញ្ចប់ និងរាយ ១២គ្រាប់ ,ទី៣-គ្រាប់កង់ ៨១គ្រាប់ ,ទី៤-គ្រាប់កាំភ្លើងប៉េអាកុល ៣គ្រាប់
ទី៥-គ្រាប់កាំភ្លើងខ្លី k54 ចំនួន ១០គ្រាប់,ទី៦-គ្រាប់កាំភ្លើងរ៉ូឡូធុនតូច ៨៥គ្រាប់,ទី៧-ខ្នោះដៃ ០១,ទី៨-កាទូសៀ ១,ទី៩-ស្រោមកាំភ្លើងខ្លី ១,ទី១០-ខ្សែរក្រវ៉ាត់ ១,ទី១១-ពូថៅដៃ ១,ទី១២កាំភ្លើងខ្យល់ច្នៃ ១ដើម,ទី១៣-ស្លាកលេខ ខេមរភូមិន្ទ ១គូរ,ទី១៤ទូរស័ព្ទដៃ ១គ្រឿង,ទី១៥-អាវយឺត ១,ទី១៦-ម៉ាវេន ម៉ាស៊ីន ១,ទី១៧រថយន្តចំនួន ២គ្រឿង ។
ប្រភពបន្តថា បន្ទាប់ពីសាកសួរ និងឆែកឆេរកន្លែងស្នាក់នៅជនសង្ស័យទាំង៤នាក់ កំលាំងសមត្ថកិច្ចចម្រុះបន្តការរុករកឃើញទីតាំងលាក់អាវុធក្នុងព្រៃក្បែរនោះ នៅវេលាម៉ោង ជាង ២០យប់រឹវអូសបាន ១ដើមប្រភេទ AKបត់ស៊េរីថ្មី ១ដើម កាទុស្សសៀ ២ បង់ចំនួន ៧និងគ្រាប់មួយចំនួនទៀត ។
-បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ខាងលើ រួមទាំង វត្ថុតាងសំភារះ ទាំងអស់ បានឯកភាពគ្នា ប្រគល់ទៅអោយ ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បន្ត
នីតិវិធី ។



































