​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​មេ​ឡៃ​

0

​បន្ទាយមានជ័យ​៖ លោកស្រី ឃឹ​ង សុ​វត​នី​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្ទេរ​ភារកិច្ច​ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​មេ​ឡា​ជំនួស​លោក ចាន់ សា​រ៉ា បន្ទាប់​លោក​ត្រូវ​បានបញ្ចប់​ភារកិច្ច​ជា​ប្រធាន​ស្នា​កើ​ការវិល​ទៅកាន់​តំណែង​ដើម​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។

ការប្រកាស​និង​ផ្ទេរ​ភារកិច្ច​របស់លោក​ស្រី ឃឹ​ង សុ​វត​នី ប្រធាន​ស្នាក់ការ​ច្រកទ្វារ​តំបន់​មេ​ឡៃ​មានការ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក គោ​ស៊ុម សារឿ​ត អភិបាល​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ មួយអន្លើ​ដោយ​មន្ត្រី​ពាក់​ព​ន្ធ័​ជាច្រើនរូប​ទៀត​ក្នុង​ចំណុះ​ឲ្យ​ខេត្តបន្ទាយមានជ័យ ។

មុន​និង​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក​ចាន់ សា​រ៉ា អតិ​ត​ប្រធាន​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​មេ​ឡៃ​បាន​អាន​របាយ​ការ​ណ៏​ជូន​គណៈ​អធិប​តិ​អំពី​កំណើនសេដ្ឋកិច្ច​ដែល​នាំចូល​និង​ចេញ​តាម​ច្រកទ្វារ​តំបន់​មេ​ឡៃ​រយពេល​០២​ឆ្នាំ​គឺ​ចាប់តាំងពី​ឆ្នាំ​២០១១ ២០១២ និង​២០១៣ នេះ​កំណើត​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​បាន​នាំចូល​បាន​ច្រើន​គួរ​ជាទី​មោទនភាព​។

​ជាមួយគ្នានេះ លោក ចាន់​សា​រ៉ា បាន​ថ្លែងថា​៖​ច្រក​តំបន់​នេះ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ជាង​ច្រក​តំបន់​បឹង​ត្រកួន​ឯ​ស្រុក​ថ្ម​ពក​ខេត្តបន្ទាយមានជ័យ ។​ បន្ទាប់ពី​លោក​ចាន់ សា​រ៉ា បាន​អាន​របាយ​ការ​ណ៏​ចប់ លោកស្រី ឃឹ​ង សុ​វត​នី បានទទួល​តំណែង​និង​ឡើង​ផ្តេ​ជ្ញា​ចិត្ត​ចំពោះ​អង្គពិធី​ថា​៖​លោកស្រី​នឹង​ខិតខំ​ដឹកនាំ​ដោយ​យកចិត្តទុកដាក់​ក្នុងនាម​ខ្លួន​ជា​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​តំបន់ ហើយ​នៅពេល​ខាងមុខនេះ​លោកស្រី​បន្ត​សហការ​ជានិច្ច​ជាមួយ​ប្រទេសជិតខាង​ជាពិសេស​ប្រទេស​ថៃ ធើ្វ​យ៉ាងណា​បង្កើន​ផ្នែក​ទំនាក់ទំនង​ជាមួយគ្នា​ឲ្យ​បានល្អ​ប្រសើរ​ដើម្បី​ជា​ប្រ​យោ​ជ​ន៏​សម្រាប់​ប្រជាពលរដ្ឋ​ទាំងសង្ខាង ។

នៅក្នុង​ឳ​កាស​ផ្ទេរ​ភារកិច្ច​នេះដែរ លោក គោ​ស៊ុម សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ក្រើនរំលឹក​និង​ផ្តាំផ្ញើ​ចំពោះ​ប្រធាន​ស្នាក់ការ​ថ្មី​ឲ្យ​ចេះ​ធើ្វ​ការងារ ពោលគឺ​កុំ​ប្រកាន់បក្ស​ពួកនិយម​ជាដាច់ខាត ជាងនេះទៅទៀត​មិនត្រូវ​ចូល​ជ្រេ​ត​ជ្រេ​ក​ក្នុង​កិច្ចការ​មន្ត្រី​ជំនាញ​ណាមួយ​នោះឡើយ​។

លោក សារឿ​ត​បាន​ថ្លែង​ទៀតថា​៖​ក្នុងនាម​យើង​ជា​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​តំបន់​គឺ​ធើ្វ​ជា​អាជ្ញាកណ្តាល​និច្ច​ក្នុងនោះ​ត្រូវ​ចេះ​ដោះស្រាយ​រាល់​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​លោក​ពឹងពាក់​យើង ។ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើងថា​៖​ជាការ​ពិតណាស់​បើ​យើង​ស្តាប់​តាម​របាយ​ការ​ណ៏​ដែល​លោក​ចាន់​សា​រ៉ា បាន​អាន​អំ​ប៉ា​ញ់​មិញ​នោះ​គឺ​សេដ្ឋកិច្ច​នៅ​តំបន់​មេ​

ឡៃ​នេះ​យើង​ទទួលបាន​កំណើន​ខ្ពស់​ជានិច្ច​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ទាំង​ចំណូល​ពន្ធគយ​និង​កាំកុងត្រូល ដូច្នេះ​ក្នុងនាម​ប្រធាន​ស្នាក់ការ​ថ្មី​គប្បី​ធើ្វ​យ៉ាងណា​ខិតខំ​បន្ត​ឲ្យ​កំណើនសេដ្ឋកិច្ច​ប្រចាំ​នៅ​ច្រក​តំបន់​មេ​ឡៃ​នេះ មាន​កំណើន​កាន់តែ​ខ្ពស់ជាង​មុន​ក្នុងនោះ​រាប់បញ្ចូល​ទាំង​មន្ត្រី​ជំនាញ​ផងដែរ​ត្រូវ​ចេះ​កាត់បន្ថយ​ភាពស្មុកស្មាញ​ឲ្យ​បាន​ច្រើន​ដើម្បី​អូសទាញ​កំណើន​នាំចេញ​និង​ចូល​ឲ្យ​បាន​ខ្ពស់​នោះ​ទើប​ជាការ​ប្រសើរ ។ nora3 nora 1