ដោយ. អ៊ូង សុផាត
កំពង់ធំ = កាលពីវេលាម៉ោង១០និ១៥នាទីយប់ថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថស្រុកសន្ទុកស្នាក់ការសន្តិសុខ៦០១ចំនួន៣នាក់ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សួស សុវណ្ណាបានចេញបង្រ្កាប ករណីចាប់រំំលោភសេពសន្ទវៈបានសំរេច ហេតុការណ៍នេះបានឡើងនៅចំណុចលើខ្នងអាង ស្ថិតនៅក្នុង ភូមិ ជ័យជំនះ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមប្រភពពត័មានពីសមត្ថកិច្ចកងរាជអាវុធហត្ថ បានអោយដឹងថា មុនពេលកើតហេតុក្មេងស្រីបានដេកក្នុងផ្ទះម្នាក់ឯង ឪពុកម្ដាយទៅធ្វើការនៅ ចំនុច៩៩ ក្នុងទឹកដីស្រុកសណ្ដានមិនទាន់មក ឆ្លៀតឪកាសនោះ ជនសង្ស័យឈ្មោះភន ឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ រស់នៅភូមិជ័យជំនះ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះ ឈ្មោះ មុត ស្រីនាង ភេទស្រី អាយុ១២ឆ្នាំដោយច្របាច់ករនិងរំលោភបានសំរេចក្នុងផ្ទះជនរងគ្រោះ រស់នៅភូមិ ឃុំ កើតហេតុខាងលើ
ក្រោយពីរំលោភរួចជនរងគ្រោះស្រែកអោយអ្នកជិតខាងជួយ ដោយឃើញជនរងគ្រោះធ្លាក់ឈាម និងមានការឈឺចាប់នៅកន្លែងប្រដាប់ភេទនិងបំពង់ករ(ក្អកធ្លាក់ឈាម) ក៏ត្រូវបានអ្នកជិតខាងនិងបងប្អូនក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត រីឯជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នាក់ការ៦០១ មួយយប់លុះព្រឹកឡើងសួរនាំ ធ្វើកំណត់ហេតុ ដើម្បីកសាងសំនុំរឿងនៅ ថ្ងៃទី១២ខែកុម្ភះឆ្នាំ២០១៧រួច បានបញ្ចូនជនសង្ស័យមកទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់វិធានការទៅតាម៕



































