​ យុវជនម្នាក់វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះត្រូវបានឪពុកបង្កើតផ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន

0

(ខេត្តកណ្តាល) កាលពីថ្ងៃទី១២ ខែកុម្ភះ​ ឆ្នាំ២០១៧ វេលាម៉ោង១៣h​០០នាទី​ មានករណីប្រើអំពើ ហិង្សាក្នុងគ្រួសារបង្ករដោយកូនប្រុសបង្កើតជនរងគ្រោះ​ ជនសង្ស័យមានឈ្មោះ​ វិ សុវណ្ណារ៉ា ភេទប្រុស

អាយុ២៤ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល ចំណែកជនរងគ្រោះ​ ដែលជាឪពុកមាន ឈ្មោះគឹម ណាវី ភេទប្រុស អាយុ៥៥ឆ្នាំ​ មុខរបរកសិករ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

– ក្នុងករណីហិង្សាក្នុងគ្រួសារនេះដែលឃើញថា សមត្ថកិច្ច
ពិនិត្យមើលសម្ភារៈខូចខាតរួមមាន ៖
-ទូរទស្សន៍១៤អ៊ីញ ០១គ្រឿង .កង្ហា ០១គ្រឿង
ទូរដាក់ខោអាវ០១ . និងបានដកហូតវត្ថុតាងមាន:
-កាំបិតប៉ាំងតោ ពណ៌ស០១។

តាមប្រភពព័ត៌មានបានបន្តថា:នៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើជនសង្ស័យបានស្រែកឡូឡា រករឿងក្រុមគ្រួសារនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ពេលនោះជនរងគ្រោះបានប្តឹងមកប៉ុស្តិនគរបាលរដ្ឋបាលភូមិធំ បន្ទាប់មកនគរបាលប៉ុស្តិភូមិធំបានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង យកមកប៉ុស្តិ ដើម្បីសួរនាំនិងបញ្ជូនទៅមកអធិការទៅអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី ។ ដោយ ណូ​ ចាន់ណា