អាងខ្លួនជាត៉ៃកុងរថយន្តលោកឧត្តមសេនីយ៍ទោផ្កាយ2វាយគេវាយឯងហើយស្រែកឲ្យគេទៅដាក់ពាក្យបណ្តឹងទៀត

0

ភ្នំពេញៈ បុរសម្នាក់ដែលអាងខ្លួនជាអ្នកបើករថយន្តឲ្យលោកផ្កាយ២បានវាយបុរសម្នាក់ហើមមុខគ្រាន់តែគាត់ហៅឈ្មោះសស់ដោយគិតថាជាអ្នកជិតខាង។

ហេតុការណ៍កើតឡើងកាលពី ​ម៉ោង៩ៈ៥៥នាទីយប់ ថ្ងៃទី ១២ ខែកុម្ភះ ឆ្នាំ២០១៧ នៅតាមផ្លូវ៥១ ភូមិ១ សង្កាត់ផ្យាថ្មី៣ ខណ្ឌដូនពេញ ។

មុនពេលកើតហេតុជនរងគ្រោះ បានប្រាប់ឲ្យដឹងរូបគាត់មានឈ្មោះ ពិន សុវណ្ណារ៉ា អាយុ ៤៤ ឆ្នាំ មានទីលំនៅ នៅភូមិកើតហេតុខាងលើ និងមុខរបរនោះអ្នកសារព័ត៌មានប្រាយដេញូ៉ផង បានអង្គុយលេងជាមួយអ្នកជិតខាងពីរទៅបីនាក់ ស្រាប់តែរូបគាត់បានឃើញ ជនបង្កឈ្មោះ ផល អាយុ៣០ឆ្នាំជាងនោះមកដល់ ហើយជនរងគ្រោះក៏បានសួរសុខទុក្ខ តើ ឡូយ សុផល មកពីណាសស់? ក៍ស្រាប់តែជនបង្ក បានស្ទុះមកវាយជងរងគ្រោះទាំកំរោលបណ្តាលឲ្យហើមមុខយ៉ាងដំណាំរួចជនបង្កនេះក៍បានស្រែកដាក់ជនរងគ្រោះថាអាញ់វ៉ៃឯង ឯង ទៅបឹ្តងអ្នកណាបឹ្តងទៅៗ ហើយក៍ឡើងទៅដេកនៅផ្ទះធ្វើមិនដឹងអីទាំងអស់។ ភ្លាមនោះជងរងគ្រោះក៍បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី៣ ដែលតែខាងសមត្ថកិច្ចថាឥឡូវយប់ហើយចាំព្រឹកចាំមកដាក់ពាក្យ។

តាមសម្តីសាក្សី ដែល​ អង្គុយលេងជាមួយជនរងគ្រោះ បាននិយាយថាកន្លងមកឈ្មោះ​ផល នេះឲ្យតែផឹកសីុស្រវឹងតែងតែដើររករឿងគេឯង ហើយមិនដែលមានអ្នកណាហ៊ានជាមួយគាត់នោះទេព្រោះតែលោក ផង គាត់អាងខ្លួនជាអ្នកបើករថយន្តឲ្យអ្នកមានអំណាចម្នាក់ដែលតួនាទីជាឧត្តមសេនីយ៍ទោ ផ្កាយ២នៅភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ។

បច្ចុប្បន្នជនរងគ្រោះក៍បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលផ្សារថ្មី៣ដើម្បីចាក់ការតាមនីតិវិធី។