​លោកយាយ​ជរា​ជនជាតិខ្មែរ​អ៊ីស្លាម​អាយុ​ជិត​100​ឆ្នាំ​២​នាក់​ ​ដង្ហោយ​រក​ជំនួយ​ជា​ជី​វិ​ចុងក្រោយ​

0

​ភ្នំ​ពេ​ញះ​  លោកយាយ​ចាស់ជរា​ជនជាតិខ្មែរ​អ៊ីស្លាម​២​នាក់​អាយុ​ជិត​100​ឆ្នាំ​ហើយ​នោះ​ពេលនេះ​កំពុង​ដង្ហោយ​រក​ជំនួយ​ពី​សប្បុរស​ធ​ម័​អោយជួយ​គាត់​ជា​ជីវិតចុងក្រោយ​ផង​ពេលនេះ​ពួក​គា់​កំពុងតែ​ជួប​ទុក្ខលំបាក​យ៉ាងខ្លាំង​ដោយសារ​ខ្វះខាត​គ្រប់បែបយ៉ាង​ហើយ​ម្យា​ង​វិញទៀត​ខ្លួន​ក៏​ធ្លាក់ខ្លួន​ឈឺ​ទៀត​។​

លោកយាយ​ជរា​ជនជាតិ​អ៊ីស្លាម​២​នាក់​ដែល​កំពុង​ដង្ហោយ​រក​ជំនួយ​ពី​សប្បុរស​ធរ​នោះ​ឈ្មោះ​សូ​ម៉ៃ​សា​ម៉ាស​ភេទ​ស្រី​ជនជាតិខ្មែរ​អ៊ីស្លាម​អាយុ​៨៦​ឆ្នាំ​ស្នាក់នៅ​ក្នុងភូមិ​១​ក្រុមទី​៤​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ចំណែក​លោកយាយ​ម្នាក់ទៀត​ឈ្មោះ​ហ្វ្រី​សុខ​ភេទ​ស្រី​ជនជាតិខ្មែរ​អ៊ីស្លាម​អាយុ​៧៨​ឆ្នាំ​ស្នាក់​នៅក្បែរ​គ្នា​។

​បើតាម​ការរៀប​រាប់ទាំង​ទឺ​ក​ភ្នែក​ពី​លោកយាយ​សូ​ម៉ៃ​សា​ម៉ាស​ភេទ​ស្រី​អាយុ​៨៦​ឆ្នាំ​បានអោយដឹង​ថាះ​លោកយាយ​គ្មាន​ញាតិមិត្ត​កូនចៅ​អ្វី​នោះទេ​គឺ​ប្ដី​និង​កូន​បាន​ស្លាប់​អស់កាល​ពី​សម័យ​ប៉ុលពត​អស់​បាត់​ហើយ​សព្វថ្ងៃ​លោកយាយ​ស្នាក់នៅ​ម្នាក់ឯង​ហើយ​លោកយាយ​គ្មាន​ផ្ទះសម្បែង​ដីធ្លី​អ្វី​ទេ​គឺ​រស់​ពឹង​លើ​បងប្អូន​អ្នកជិតខាង​បាន​សង់​កូន​ផ្ទះ​តូច​មួយ​សម្រាប់​គាត់​ស្នាក់នៅ​ហើយ​មានតែ​អ្នកជិតខាង​ទេ​ដែល​ហុច​ទឹក​ហុយ​ចំណី​អោយ​ហូប​ជា​រៀងរាល់ថ្ងៃ​ពេលនេះ​លោកយាយ​ពុំ​អាចធ្វើ​អ្វី​

បាន​ដូច​មុន​នោះទេ​ព្រោះ​អី​សុខភាព​របស់​លោកយាយ​កាន់តែ​ជរា​ណាស់​ទៅហើយ​ណាមួយ​ទៀន​ធ្លាក់ខ្លួន​ឈឺ​ទៀតផង​លោកយាយ​បាន​ដង្ហោយ​សូម​សប្បុរសជន​ទាំង​អស់ទាំង​នៅក្នុង​ស្រុក​នឹង​នៅក្រៅ​ប្រទេស​មេត្តាជួយ​ឧ​ប្ប​ថម​ដល់​រូបគាត់​បាន​ហូប​ឆ្ងាញ់​មួយពេល​មុនពេល​ដែល​គាត់​បាន​ស្លាប់​ផង​ចុះ​ចំណែក​លោកយាយ​ហ្វ្រី​សុខ​ភេទ​ស្រី​អាយុ​៧៨​ឆ្នាំ​ក៏​មិន​ខុសពី​លោកយាយ​សូ​ម៉ៃ​សា​ម៉ាស​ដែរ​សព្វថ្ងៃ​លោកយាយ​គ្មាន​ន​ណា​ទីពឹង​ទេ​រស់​ដោយសារ​អ្នកជិតខាង​ហុច​ចំណីអាហារ​អោយ​

បន្ដិចបន្តួច​មិនតែប៉ុណ្ណោះ​លោកយាយ​ថែមទាំង​មា​នភា​រះ​ចិញ្ចឹម​ចៅ​តូចៗ​រហូត​ទៅដល់​៤​នាក់​នៅក្នុង​បន្ទុក​ទៀត​ផង​សព្វថ្ងៃ​លោកយាយ​ពុំ​អា​ចរក​អ្វី​បានទេ​គឺ​ពេលខ្លះ​អង្គុយ​យោល​កូន​អោយគេ​គ្រាន់​បាន​ថវិការ​បន្ដិច​ប​ន្ទួ​ច​ដើម្បី​ទិញ​អង្ករ​យកមក​អោយ​ចៅ​ដាំបាយហូប​។​លោកយាយ​ជរា​ជនជាតិខ្មែរ​អ៊ីស្លាម​អាយុ​ជិត​100​ឆ្នាំ​ទាំង​២​នាក់​បាន​លើកដៃ​សំពះ​សូមអោយ​សប្បុរសជន​មេត្តាជួយ​ស្រោ​យ​ស្រង់​ជីវិត​ពួកគាត់​ជា​ជីវិតចុងក្រោយ​ផង​៕image (1) image (2) image (3) image