កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ លទ្ធផលអនុវត្តការងារក្នុងឆ្នាំ២០១៦កន្លងមកនេះ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានផ្លែផ្កា និងបទពិសោធន៍ រួមទាំងបញ្ហាប្រឈមនានា តាមផែនការណែនាំរបស់មេបញ្ជាការយោធភូមិភាគទី៤ និងអភិបាលខេត្តកំពង់ធំ ពង្រឹងវិស័យការពារជាតិ ព្រមទាំងរួមចំណែកពង្រឹងគោលនយោបាយភូមិឃុំមានសុវត្តិភាពបានល្អប្រសើរ ជាពិសេសការងារចាត់តាំងហ្វឹកហ្វឺនដល់កងកម្លាំង បំប៉នវិន័យ សណ្តាប់ធ្នាប់ យុទ្ធវិធី និងការអប់រំរៀនសូត្រដល់យោធិនដើម្បីពង្រឹងសមត្ថភាព តួនាទីការអនុវត្តភារកិច្ច ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះកងម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមសហការជាមួយនិងអាជ្ញាធរខេត្ត សមត្ថកិច្ចជំនាញ ក្នុងការបង្រ្កាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ឯកឧត្តម បានសង្កត់ធ្ងន់ទៅលើការលុបបំបាត់ កុងត្រូវជជុះដែលតែង តែជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ឳកាសត្រឹមថ្ងៃទី២០កុម្ភះ ឲ្យមន្រ្តីស្ថាប័នពាក់ព័ន្ឋដកខ្លួន ឲ្យអស់ដើម្បីចាត់
វិធានការតឹងរ៉ឹង ចំពោះឈ្មួញប្រព្រឹត្តបទល្មើសត្រូវចាប់ដាក់គុក និងអ្នកដាក់កុងត្រូវជជុះត្រូវចាត់វិធានការតាមច្បាប់ ចំពោះបញ្ហាបទល្មើសនេសាទ ឃុំផាត់សណ្តាយ និងឃុំពាមបាង ការបង្រ្កាបមិន ពិបាកទេ តែការដែលឲ្យប្រជាជនទទួលយកបាននេះវាជារឿងពិបាក ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៦និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ នៅសាលប្រជុំ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ ២០១៧។
បន្ទាប់ពីបំពាក់ឋាននន្តរស័ក្ក និងផ្លាស់ប្តូរមុខងារដល់នាយទាហាន ១៥រូប ថ្នាក់វរៈសេនីយ៍ មេបញ្ជាការង នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោគ មេបញ្ជាការយោធភូមិភាគទី៤ បានមាន ប្រសាសន៍ បានកោតសរសើរចំពោះការខិតខំយកចិត្តទុកដាក់របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ការងារអតីតយុទ្ធជន និងការងារអដ្ឋិធាតុ រួមទាំងការងារទំនាក់ទំនងល្អ ជាមួយនឹងអន្តរជាតិ ខេត្តកំពង់ធំមានស្នាដៃលេចធ្លោល្អ ប្រសើរជាងគេ បន្ទាប់មកពីគឺខេត្តព្រះវិហារ ខេត្តទាំងពីគឺអភិបាលខេត្តមានការយកចិត្តទុកដាក់
ដែលជាមោទនភាពបំផុត និងសូមផ្តាំផ្ញើរដល់យោធិនទាំងអស់ កុំជឿលើការបដិវត្តន៍ពណ៌ ការញុះញុង ពីគណបក្សដ៏ទៃ ដែលជាល្បិចកលបង្ករឲ្យអស្ថេរភាពដល់សង្គម ការបដិវត្តន៍ពណ៌នេះ គឺយើងមានបទពិសោធន៍មកហើយ គឺខ្មែរ៣បក្សវាយគ្នា ស៊ីសាច់ហុតឈាមគ្នា តែទីបំផុតគឺមានតែខ្មែរគ្នាឯង ហើយក៏មិនដឹងថាជាច្បាំងយកអ្វី តែក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបទីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្រួបបង្រួមខ្មែរទាំង៣ឲ្យឈ្នះទាំងអស់គ្នា រួបរួមគ្នាដើម្បីអភិវឌ្ឍន៍ ប្រទេសឲ្យទទួលបានសន្តិភាព រហូតមកដល់សព្វថ្ងៃនេះ ។
ដោយ ប៊ុន រដ្ឋា





































