ហាងម៉ាស្សាកោសជប់រីកដូចផ្សិតនៅតាមផ្លូវ៉ងស្រេងក្នុងសង្កាត់ចោមចៅ

0

ភ្នំពេញ៖ ហាងម៉ាស្សាកោសជប់តម្លៃ១០,០០០រៀល បានរីកឡើងដូចផ្សិត ស្ថិតនៅតាមបណ្ដោយផ្លូវ៉ងស្រេង ចាប់ពីចំណុចរង្វង់មូលថ្នល់បំបែកចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ រហូតដល់សួនឧស្សាហ៏កម្មកា ណាឌី យ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយគេ

មិនដឹងថា តើហាងម៉ាស្សាកោស ជប់ណាមួយ មានបង្កប់នូវសេវាបម្រើផ្លូវភេទ ឬអត់នោះឡើយ ប៉ុន្តែអ្វីដែលជាបញ្ហា ដែលបានកើតឡើងក្នុង ពេលកន្លងមក ជាបន្តបន្ទាប់នោះគឺហាងទាំងនោះតែងតែ បន្លំលួចលុយភ្ញៀវជាញឹកញាប់ ហើយមានភ្ញៀវ ជាច្រើននាក់មកហើយ ដែលបានរងគ្រោះព្រោះការលួចលុយ ពេលចូលទៅដល់ទីនោះ។

គេសង្កេតឃើញថា ចាប់​​ពី​​វេលាម៉ោង៧​យប់​ឡើង​ទៅ មានពន្លឺភ្លើង​នៃ​ស្លាកយីហោ «កោសជប់ ម៉ាស្សា​ តម្លៃ១០, ០០០៛» បានភ្លឺព្រោងព្រាត​នៅតាមបណ្ដិយផ្លូវវ៉េងស្រេងនោះ ដោយឡែកក្រុមអ្នកដើរលេងយប់ និងអ្នកស្វែង​​រក​សេវា​កោសជប់និង​ម៉ាស្សា ក៏​មាន​ជា​ហូរហែ​នៅ​តាម​ហាង​ ម៉ាស្សាកោសជប់ទាំងនោះ និងមានអ្នកខ្លះក៏បានស្វែងរកសេវាផ្លូវភេទនៅទីនោះផងដែរ។ប៉ុន្តែទោះជាយ៉ាងណា អ្នករកស៊ីបើកហាង ម៉ាស្សាកោសជប់តម្លៃ១០,០០០រៀលទាំងនោះ ក៏មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះដែរ តែក៏មានមួយ ចំនួនធំផងដែរដែលរកស៊ីតាមទុច្ចរិត ពួកគេបានរៀបចំសេណារីយោ ត្រូវដងត្រូវផ្លែគ្នារវាងថៅកែហាង ជាមួយស្រ្តីដែលជាបុគ្គលិកបម្រើការងារនៅក្នុងនោះ ក្នុងការលួចលុយភ្ញៀវ ឬក៏បន្លំយកលុយសែនដូរយក លុយពិតប្រាកដរបស់ភ្ញៀវជាហូរហែ។

ដូច្នេះអាជ្ញាធរនិងសមត្ថកិច្ចមូដ្ឋាន គួរតែមានចំណាត់ការ ទៅលើក្រុមអ្នករកស៊ីបែបទុច្ចរិតនោះផង ដើម្បីសុវត្ថិភាពរបស់អ្នកដែលចូលទៅកាសជប់ម៉ាស្សានៅទីនោះ ហើយដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាខាង លើកើតឡើងនោះអាជ្ញាធរគួរតែ ហៅម្ចាស់ហាងទាំងនោះឲ្យធ្វើកិច្ចសន្យា រកស៊ីឲ្យបានត្រឹមត្រូវនិងទទួល ខុសត្រូវនៅពេលមានរឿងខាងលើកើតឡើង។មិនតែប៉ុណ្ណោះប្រសិនបើមានរឿងលួចលុយភ្ញៀវកើតឡើង ឬមានការបម្រើសេវាផ្លូវភេទនៅក្នុងនោះ គួរតែធ្វើការចាប់ខ្លួនពួកគេ ចាត់ការទៅតាមផ្លូវច្បាប់ ដោយគ្មានការ យោគយល់ឬលើកលែងឡើយ។

ដោយឡែកអ្នកដែលចូលចិត្ត ចូល​​ទៅកាន់កន្លែង​ទាំង​នេះ​ គួរ​តែ​មានការប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះទ្រព្យសម្បត្តិ របស់ខ្លួនដូចជាម៉ូតូជាដើម ព្រោះ​នៅក្នុងហាងទាំងនោះគ្មាន​​សន្តិសុខ​យាម​ទេ ហើយកុំ​ពឹង​ក្រុម​នារី​កោស​ជប់ ស្រួល​មិន​ស្រួល​អាច​ស៊ីដាច់​ម៉ូតូ​បាត់ទៀត។និងមួយទៀតកាបូប​លុយ​ ឬ​គ្រឿង​អលង្ការ​ផ្សេងៗ ព្រោះក្រុមអ្នក រកស៊ីកោសជប់ម៉ាស្សាទាំងនោះ គឺជាក្រុមដៃស្អិតតែងតែយកលុយក្លែងក្លាយទៅប្តូរយក​លុយ​ភ្ញៀវ ដល់ពេលដឹងថាបាត់ មិនដែលយកបាន​មក​វិញ​ទេ មានតែការខូច​តែ​ឈ្មោះនិង​ខ្មាសគេ​ប៉ុណ្ណោះ ដូច្នេះ​​កុំ​ប្រហែស​ឱ្យ​សោះ!”។

តាមការបង្ហើបពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលើទាំងនេះបានធ្វើរកស៊ីបែបនេះជាយូរមក ហើយៗខាងអាជ្ញាធរសមត្ថកិច្ចដែលពាក់ព័ន្ធមិនបានហៅមកព្រមាន និងធ្វើ កិច្ចសន្យា ឱ្យបញ្ឈប់ការបន្លំលុយភ្ញៀវម្តងណាទេ ទុកអោយម្ចាស់ហាងទាំងនោះនៅតែបន្ដការបន្លំលុយភ្ញៀវដដែល ទោះបីជាមានភ្ញៀវមកប្តឹងសមត្ថកិច្ចជាញឹកញាប់ក៏ដោយ តែបានមកវិញបានត្រឹមតែភាពអាម៉ាស់ប៉ុណ្ណោះ៕ ដោយ   បក្សីចាំក្រុង