ឃាត់ខ្លួនជនសង្ស័យ២នាក់គ្រឿងញៀន៩កញ្ចប់រួមនឹងសម្ភារ:មួយចំនួន

0

Kim Panha:
ភ្នំពេញ…ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន៩កញ្ចប់ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនកាលពីវេលាម៉ោង១១:ព្រឹកថ្ងៃទី១៨ខែកុម្ភ:ឆ្នាំ២០៧នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ ថន ធី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិឈូករំដួល ស្រុកសន្ទុក ខេត្តកំពុងធំ ជណសង្ស័យទី២ឈ្មោះ ណៃ ប៊ុនឡា អាយុ២៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានអោយដឹងថា ដោយទទួលបានការសហការពីប្រជាពលរដ្ឋ ថាជនសង្ស័យ២នាក់ខាងលើពាក់ព័ន្ធនឹងគ្រឿងញៀន ទើបធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននិងបានដកហូតវត្ថុតាងសារធាតុញៀនចំនួន៩កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ បក្សីចាំក្រុង